ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឃាត់ជនសង្ស័យ​ទាំង​០៣​ នាក់ចាត់ការបន្ត​តាម​នីតិវិធី​ច្បាប់

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឃាត់ជនសង្ស័យ​ទាំង​០៣​ នាក់ចាត់ការបន្ត​តាម​នីតិវិធី​ច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឃាត់ជនសង្ស័យ​ទាំង​០៣​ នាក់ចាត់ការបន្ត​តាម​នីតិវិធី​ច្បាប់

​ បាត់ដំបង÷ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ២១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២:០៩​ នាទី​ នៅ​ចំណុច​បេន​ចាន​ ភូមិ​បាលិលេយ្យ​២​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដែល​ដឹកនាំ​ដោយ​ លោក​ ឧត្ដមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នងការរង​ ទទួល​ផែនការ​ងារ​​នគរបាល​ព្រហ្មទណ្ឌ​ និង​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ឯក​ សៅ​ សារឿន​ ជា​អធិការ​​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ប្រេី​ប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១​ នាក់​ ឈ្មោះ​ ហម​ ហៀ​ ហៅ​ ភូ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។

​ ក្រោយ​ពី​បាន​ធ្វេីការ​សាកសួរ​រួច​ កម្លាំង​យេីង​បាន​បន្ត​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២:២០​ នាទី​ នៅ​ចំណុច​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០២​ នាក់​ទៀត​ មក​កាន់​ស្នងការដ្ឋាន​ ។

1️ឈ្មោះ​ ទី​ ស៊ីឡុង​ ហៅ​ បញ្ញា​ ទី​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃ​ព្រិច​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ។
2️ ឈ្មោះ​ ហួរ​ រ៉ា​ ហៅ​ សី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​មិនពិត​ប្រាកដ​ ។

​ 👉ជនសង្ស័យ​ទាំង​០៣​ នាក់​ខាង​លេី​ រួម​ជាមួយ​បក្សពួក​ជា​ច្រេីន​នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន​ បាន​ធ្វេី​សកម្មភាព​ លួច​យក​ម៉ូតូ​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ​ កាលពី​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ០៣:៥០​ នាទី​ ទៀប​ភ្លឺ​ នៅ​ចំណុច​ ភូមិ​បឹង​សង្កែ​ ឃុំ​អំពិល​ប្រាំ​ដេីម​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ខន​ សុឃឿត​ ភេទស្រី​ អាយុ​ ៣៣​ ឆ្នាំ​ មានទីលំនៅ​ខាងលើ​ បាន​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ Zoomer​X​ ពណ៌​ ស​ ក្រហម​ ពាក់​ស្លាកលេខ​ បន្ទាយមានជ័យ​ 1R-5518 ដែល​ជនរងគ្រោះ​ទុក​នឹង​សំយាប​ខាង​មុខ​ផ្ទះ​ និង​ នៅ​ក្នុង​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ នៅ​ចំណុច​ក្រុមទី​ ០៧​ ភូមិ​អំពិល​ ឃុំ​អំពិល​ប្រាំដេីម​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ក្រុម​ជនសង្ស័យ​ខាងលើ​ដដែល​បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ ឈ្មោះ​ ទឹម​ មាន​ ភេទ​ប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ប៊ួរុន​ ឃុំ​អំពិល​ប្រាំដេីម​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ បាន​ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រីម​ សេ​ ១២៥​ ពណ៌​ ទឹកប្រាក់​ បិត​ស្គុត​ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 8639 និង​ បណ្ណ​សម្គាល់​យានយន្ត​ ០១​ សន្លឹក​ ;​ បណ្ណ​ចាក់​វ៉ាក់សាំង​ ០២​ សន្លឹក​ ;​ អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ ០២​ សន្លឹក​ ;​ ទូរស័ព្ទ​ដៃ​ម៉ាក​ OPPO ០១​ គ្រឿង​ ប្រាក់​ខ្មែរ​ចំនួន​ ១៩​ ម៉ឺន​រៀល​ ។
​ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ធ្វេី​សកម្មភាព​ខាងលើ​រួច​មក​បាន​រត់​គេច​ខ្លួននៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ រហូត​មក​ដល់​ថ្ងៃ​ទី​ ១៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ០១:២០​ នាទី​ នៅ​ចំណុច​ភូមិ​តាសី​ ឃុំ​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ក្រុម​ជនសង្ស័យ​បាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ខ្វែវ​កាប់​ប្លន់​យក​ម៉ូតូ​ របស់​ជនរងគ្រោះ​ចំនួន​ ០២​ នាក់​ទៀត​
០១​ ឈ្មោះ​ ខេង​ សារ៉ែន​ ភេទស្រី​ អាយុ​ ៤១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កៀន​កែស​១​ ឃុំ​គោលឃ្មុំ​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ។
០២​ ឈ្មោះ​ ហ៊ិន​ ឡៅ​ហ៊ុន​ ហៅ​ម៉ាប់​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ (​ រងរបួស​មុត​រយះ​ដេីមដៃ​ខាង​ឆ្វេង​ )​ មានទីលំនៅ​ភូមិ​ក្រសាំង​ ឃុំ​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ បាន​ម៉ូតូ​ចំនួន​ ០២​ គ្រឿង​ ម៉ាក​ហុងដា​ បីត​ ពណ៌​ ស​ ខៀវ​ ស៊េរី​ឆ្នាំ​ ២០២០​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AL-6363 ០១​ គ្រឿង​ និង​ ម៉ូតូ​ម៉ាក​ហុងដា​ ឃ្លីក​ ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AF-9684 ព្រមទាំង​ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ទៀត​ ម៉ាក​ OPPO A31 ពណ៌​ ផ្ទៃមេឃ​ និង​ ប្រាក់​ខ្មែរ​ចំនួន​ ១០​

ម៉ឺន​រៀល​ ហេីយ​ក៏ជិះ​រត់​គេច​ខ្លួន​ទៅ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ រហូត​ដល់​ថ្ងៃ​ខែ​ខាង​លេី​ទេីប​កម្លាំង​សមត្ថកិច្ច​យេីង​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ម៉ាក​ ហុងដា​ Scoopy ពណ៌​ ខៀវ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ចំនួន​ ០១​ គ្រឿង​ (​ ជាម៉ូតូ​ជិះ​ធ្វេី​សកម្មភាព​ )​ ។
-​ ម៉ូតូ​ម៉ាក​ហុងដា​ Click ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០១៩​ លេខ​តួ​ម៉ាស៊ីន​ MLHJF350XK5572872 ពាក់​ស្លាកលេខ​ បាត់ដំបង​ 1AB-0825 ( ជាម៉ូតូ​របស់​ជនរងគ្រោះ​ )​
-​ កាំបិត​ ខ្វែវ​ ចំនួន​ ០១​ ដេីម​ ។

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.