ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្តេច ហេង សំរិន ផ្ដួចផ្ដើមកសាងព្រះវិហារថ្មីនៅវត្តបុទុមព្រឹក្ស ហៅវត្តពពេល នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្តេច ហេង សំរិន ផ្ដួចផ្ដើមកសាងព្រះវិហារថ្មីនៅវត្តបុទុមព្រឹក្ស ហៅវត្តពពេល នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ ព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានវាយចោល និងជំនួសមកវិញដោយព្រះវិហារថ្មី ក្រោមការផ្តួចផ្តើមសាងសង់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងលោកស្រី។

ការដ្ឋានសាងសង់ព្រះវិហារថ្មីវត្តបុទុមព្រឹក្ស ហៅវត្តពពេលនេះ ត្រូវបានធ្វើពិធីក្រុងពិលីបញ្ចុះបឋមសីលាបើកការសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទៅតាមទំនៀមទម្លាប់ ក្រោមការចូលរួមពីលោករដ្ឋមន្ត្រី វង សូត និងលោកស្រី និងលោកតំណាងរាស្ត្រ កែវ ពិសិដ្ឋ និងលោកស្រី ជាតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន។ ព្រះវិហារថ្មីនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ពោលគឺឱ្យរួចរាល់នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយនឹងចំណាយបច្ច័យប្រមាណ១ពាន់លានរៀល។

លោករដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា ព្រះវិហារចាស់មានភាពទ្រុឌទ្រោមណាស់ទៅហើយ អាចបាក់ធ្លាក់ត្រង់កន្លែងណាមួយបង្កការគ្រោះថ្នាក់ដល់មនុស្ស ម្យ៉ាងវិញទៀតតាមការពិនិត្យជាក់ស្តែងគឺមិនអាចប្រើប្រាស់បានទៀតទេ ទើបសម្រេចវាយចោលធ្វើថ្មី។

លោកបានបន្តថា ព្រះវិហារគឺជាសមិទ្ធផលធំណាស់សម្រាប់វិស័យព្រះពុទ្ធសាសនា វត្តមិនអាចអត់ព្រះវិហារបានទេ អញ្ចឹងហើយទើបបានជាពុទ្ធបរិស័ទគ្រប់ជំនាន់រមែងខ្នះខ្នែងរួបរួមកម្លាំងសាមគ្គីគ្នាក្នុងការប្រមូលបច្ច័យកសាងព្រះវិហារនៅតាមទីអារាមវត្តនៅទូទាំងប្រទេស ដោយការកសាងព្រះវិហារពីជំនាន់មុនត្រូវចំណាយពេលជាច្រើនឆ្នាំ វត្តខ្លះឆ្លងកាត់ព្រះគ្រូចៅអធិការបីបួនអង្គក៏មាន តែសម័យឥឡូវមិនដូច្នោះទៀតទេ គឺអាចមានលទ្ធភាពកសាងបានលឿន អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ស្ថានភាពជីវភាពគ្រួសារពលរដ្ឋមួយចំនួនធំធូរធា ដែលអាចឱ្យការប្រមូលបច្ច័យសម្រាប់ការកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តប្រព្រឹត្តទៅបានលឿននិងឆាប់រហ័ស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.