ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

កម្លាំងសមត្ថកិច្ច អំពាវនាវឱ្យ បុគ្គល២នាក់ ដែលដឹកជនជាតិនីហ្សេរីយ៉ាមកផ្ទះ សំណាក់ ចូលខ្លួនជាបន្ទាន់ដើម្បីពិនិត្យសុខភាព

កម្លាំងសមត្ថកិច្ច អំពាវនាវឱ្យ បុគ្គល២នាក់ ដែលដឹកជនជាតិនីហ្សេរីយ៉ាមកផ្ទះ សំណាក់ ចូលខ្លួនជាបន្ទាន់ដើម្បីពិនិត្យសុខភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កម្លាំងសមត្ថកិច្ច អំពាវនាវឱ្យ បុគ្គល២នាក់ ដែលដឹកជនជាតិនីហ្សេរីយ៉ាមកផ្ទះ សំណាក់ ចូលខ្លួនជាបន្ទាន់ដើម្បីពិនិត្យសុខភាព

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ   បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ពណ៌មាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបន្ដទៀតថា បន្ទាប់ពីធ្វើការសួរនាំជនជាតិនីហ្សេរីយ៉ា បាននិយាយថា រូបគេបានមកដល់ផ្ទះសំណាក់ពណ៌មាសនេះ នៅវេលាម៉ោង០៥៖២០នាទី ដោយជិះកង់បីឥណ្ឌាមួយគ្រឿង មានបុរសម្នាក់ជាម្ចាស់អ្នកឌុប និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ ពេលមកដល់បានមួយសន្ទុះ ពោលនៅវេលាម៉ោង០៥៖៤០នាទី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

សូមបញ្ជាក់ថា, បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ ដោយសារសមត្ថកិច្ចមិនអាចទៅធ្វើការសួរនាំក្បែរអ្នកជំងឺអុតស្វានេះបាន ដូច្នេះអត្តសញ្ញាណ ឬប្រព័ន្ធទំនាក់ទំនងជាមួយបុគ្គលទាំង២នាក់ខាងលើ មិនទាន់កំណត់បាននោះឡើយទេ ដូច្នេះហើយ នាយឧត្តមសេនីយ៍ ក៏សូមធ្វើការអំពាវនាវឲ្យសាម៉ីខ្លួន ត្រូវចូលខ្លួនដើម្បីពិនិត្យសុខភាពបន្ទាន់។

សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រលប់នេះបានបង្ហោះលើផេក facebook ថា, សូមកោតសរសើរសមត្ថកិច្ចយើង ដោយមានការចូលរួមសហការពីប្រជាជនយើង រហូតស្រាវជ្រាវតាមរកឃើញ ជនបរទេសម្នាក់ មានជំងឺឆ្លងអុតស្វា តែគ្មានសីលធម៌ទទួលខុសត្រូវ អាចចម្លងនិងបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជនយើង។ ជនបរទេសនេះឈ្មោះ Osmond Chihazirim Nzerem អាយុ២៧ឆ្នាំ រកឃើញនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយត្រូវបាននាំយកទៅអនុវត្តវិធានការសុខាភិបាល។ យើងចងចាំថា មានបរទេសល្អ ហើយក៏មានបរទេសអាក្រក់ ដែលអាចជ្រៀតចូលបំផ្លាញមកសុខភាពប្រជាជន និងសង្គមជាតិយើង ដែលយើងត្រូវមានស្មារតីរលឹកដឹងជាប្រចាំ ហើយចូលរួមការពារសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រទេសជាតិយើងលើគ្រប់ករណី។

មុនដល់ការឃាត់ខ្លួនជនខាងលើ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា, អុតស្វាមកដល់ថៃហើយ ! អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ  ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន – ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត សម្អាតខុនដូដែលឈ្មោះ Osmond បានស្នាក់នៅ។

សូមបញ្ជាក់ថា, ជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ពណ៌មាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ីទាំងយប់ ដូច្នេះអ្នកដែលពាក់ព័ន្ធ គួរចូលខ្លួនតាមការអំពាវនាវរបស់មត្ថកិច្ច៕

         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.