ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

មេរងប៉េអឹមក្រុងក្រចេះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

មេរងប៉េអឹមក្រុងក្រចេះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មេរងប៉េអឹមក្រុងក្រចេះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន

តុលាការកំពូល និងលោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង បានសម្រេចប្រកាសសាលដីកាដោះលែង អតីតមេបញ្ជាការ អាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
ក្រចេះ ថ្ងៃទី២២ កក្កដា ២០២២ នេះ លោក និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពួល និងលោក ឈួន ចាន់ថា អគ្គព្រះរាជអាជ្ញារង បានសម្រេចប្រកាសសាលដីកាដោះលែង អតីតមេបញ្ជាការ អាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បើមិនមានជាប់បទល្មើសអ្វីផ្សេងទៀត ។

តុលាការ ក៏បានដាក់កាតព្វកិច្ច មួយចំនួន មានៈ ១. មិនឲ្យចេញក្រៅប្រទេស, ២. ប្រគល់លិខិតឆ្លងដែន ឲ្យសាលាដំបូងខេត្តក្រចេះ ៣.ត្រូវបង្ហាញមុខនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់ក្រចេះ ក្រុងក្រចេះ មួយខែម្តង គិតចាប់ពីខែសីហា តទៅ។

ជនជាប់ចោទឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ អតីតមេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងក្រចេះ ជាប់ចោទពីបទ « ទារុណកម្ម និងអំពើហិង្សាឃោរឃៅ មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ , បទហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ទាក់ទងនឹងជនរងគ្រោះ និងបទគម្រាមកំហែងថានឹងសម្លាប់ » ប្រព្រឹត្តនៅហាង លាងហ៊ុយ លក់រថយន្ត ម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២១ តាមមាត្រា២១១ – ២១៩ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួន បណ្ដោះអាសន្ន អតីតមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ករណីហិង្សាលើក្មេងស្រី ពីរនាក់ ដែលជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន ធ្វើឱ្យឆ្កែរបស់ខ្លួនងាប់ ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.