ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អភិបាលខេត្ត​កំពង់ស្ពឺ ​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម៉ែត្រការ៉េ

អភិបាលខេត្ត​កំពង់ស្ពឺ ​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម៉ែត្រការ៉េ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្ត​កំពង់ស្ពឺ ​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម៉ែត្រការ៉េ

ខេត្ត​កំពង់ស្ពឺ​៖​ លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សៅរ៍​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ នៅទូទាំងខេត្តកំពង់ស្ពឺមាន៨ក្រុង-ស្រុកមានចម្ការមីនចំនួន៥៥៦ចម្ការលើផ្ទៃដីសរុបចំនួន ៦៦.៨៦១.១៥៦០២ម២។ 

   អភិបាលខេត្ត​រូបនេះ​បានបញ្ជាក់ថា​ ក្នុងនោះ៖

-ចម្ការមីនចំនួន៤០៦ចម្ការ ផ្ទៃដីមានមីនសរុបចំនួន ៤៥.៦៥៨.៤៩១ ម២ ។

-ចម្ការគ្រាប់បែក គ្រាប់បែកចង្កោម ៨៥ចម្ការ ផ្ទៃដី១២.៣៦៦.៥៧៨ ម២ និង

-សំណល់ជាតិផ្ទុះពីសង្គ្រាម៦៥ចម្ការ លើផ្ទៃដី ៨.៨៣៦.០៨៧ ម២។

    ជាលទ្ធផលការបោសសម្អាតមីនគិតចាប់ពីឆ្នាំ១៩៧៩ ដល់ខែកក្កដា ឆ្នាំ២០២២នេះ ទូទាំងខេត្តកំពង់ស្ពឺ ចម្ការមីន ចម្ការគ្រាប់បែក គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន១៦៨ចម្ការត្រូវបានបោសសម្អាតរួចរាល់មានផ្ទៃដីសរុបចំនួន ១៣.៦៥១.៣៧៦ម២/៦៦.៨៦១.១៥៦ម២ ស្មើនឹង២០,៤១% និងរកឃើញមីនប្រឆាំងមនុស្សចំនួន២.២២៧គ្រាប់ មីនតោនចំនួន១១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម៣.២៤៧គ្រាប់។ 

   ដោយឡែកលទ្ធផលបោសសម្អាតមីនក្នុងភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានជំនួយពីអង្គការខ្មែរថែមអន្តរជាតិ អាជ្ញាធរមីនកម្ពុជាបានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានធ្វើការបោសសម្អាតចម្ការមីន ២ទីតាំង មានទំហំ ៤៩.៨៥៣ម៉ែត្រការ៉េ ចាប់ផ្តើមពីថ្ងៃទី ១៤-២៧ ខែមិថុនា ឆ្នាំ២០២២ ជាលទ្ធផលរកឃើញមីនប្រឆាំងមនុស្សចំនួន៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម៤គ្រាប់ និងអំបែងចំនួន ២២០បំណែក។ 

   លោក​ វ៉ី​ សំណាង​ បានបញ្ជាក់បន្ថែមថា​ជាក់ស្ដែងថ្ងៃនេះ ( ២៣ កក្កដា ឆ្នាំ២០២២ ) យើងបានប្រារព្ធពិធីអបអរសាទរការប្រកាសភូមិវាល ជាភូមិអស់មីន ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលបង្ហាញអំពីលទ្ធផល  និងជោគជ័យលើការងាររំដោះផ្ទៃដីជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ក៏ដូចជាប្រកបរបរអាជីវកម្មផ្សេងៗប្រកបដោយសុវត្ថិភាព៕

              

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.