ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំង​៥​នៃ​រដ្ឋបាល​ខេត្ត​កែប​ត្រូវបាន​ប្រកាស់​ចូល​កាន់តំណែង​នាពេលនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​កែប បាន​ធ្វើ​ពិធី​ប្រកាស​សុពលភាព​ជា​ផ្លូវការ ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​របស់​ខ្លួន​ទាំង​៥​ឃុំ សង្កាត់ ដោយ​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​ប្រឹក្សា​និង​សមាជិក​គ្រប់​បណ្តា​ឃុំ សង្កាត់ ទូទាំង​ខេត្ត​។​

​ការប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ឬ​សង្កាត់ (​មេឃុំ ចៅសង្កាត់​) ជំទប់​ទី​១ ទី​២ ចៅសង្កាត់រង​ទី​១ ទី​២​និង​សមាជិស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​បាន​ប្រព្រឹត្តឡើង​តាម​ការកំណត់​ក្នុង​ពេល​តែមួយ ដោយ​បាន​រៀបចំ​ឡើង​តាម​បណ្តា​ឃុំ សង្កាត់​និមួយៗ​។​

​ជាមួយ​នឹង​ថ្ងៃ​ដ៏​វិសេសវិសាល​នេះ អាជ្ញាធរ​ក្នុង​រដ្ឋបាល​ខេត្ត គ្រប់​លំដាប់ថ្នាក់​ក៏​មាន​ការ​មមាញឹក បែងចែក​តួនាទី​សម្រាប់​រៀបចំ​ពិធី​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​ផ្សព្វផ្សាយ​គោលការណ៍​ថ្មីៗ​សម្រាប់​ឲ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណ​តិ្ត​ទី​៤ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាម​មាគ៌ា​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នា​នេះ​មេឃុំ ចៅ​សង្កាត់​ទាំង​៥​នៃ​រដ្ឋបាល​ខេត្ត​កែប ក៏​បាន​ឡើង​ប្តេជ្ញា​ចិត្ត​ដូច​គ្នា​ថា នឹង​ខិតខំ អនុវត្តតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ពិសេស​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ គឺ​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ប្រព្រឹត្ត​អំពើពុករលួយ និង​ខិតខំ​អភិវឌ្ឍន៍​ឃុំ សង្កាត់​ឲ្យមាន​ភាព​រីកចម្រើន​ជា​លំដាប់​។​

​ជា​រួម​ក្នុង​រដ្ឋបាល​ខេត្ត​កែប​ទាំងមូល ត្រូវបាន​បែងចែក​ជា​៥​ឃុំ សង្កាត់ មាន​៣១​អាសន្នៈ រួមមាន​៖​ទី​១-​សង្កាត់​កែប មាន​៥​អាសន្នៈ ទី​២-​សង្កាត់​ព្រៃធំ​មាន​៧​អាសន្នៈ ទី​៣-​សង្កាត់​អូរ​ក្រសារ​មាន​៥​អាសន្នៈ ទី​៤-​ឃុំ​ពងទឹក​មាន​៧​អាសន្នៈ និង​ទី​៥-​ឃុំ​អង្កោល​មាន​៧​អាសន្នៈ​។​

​ជា​លទ្ធផល​ផ្លែផ្កា នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក៏​ដូចជា​ការបោះឆ្នោត​សភា គ្រប់​អាណត្តិ គឺ​ខេត្ត​កែប តែងតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​យ៉ាងច្រើន​ឥត​គណនា ហើយ​ទទួលបាន​ជោគជ័យ​គួរ​កត់សម្គាល់​។​លើសពីនេះ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណ​តិ្ត​ទី​៤​កន្លងទៅនេះ ខេត្ត​កែប​ទទួលបាន​ពិន្ទុ​៥​ស្មើនឹង​០​គឺ​(CPP=5​ចំណែក​CNRP=O)​។​ដូច្នេះ​ក្នុង​ការប្រកាស​សុពលភាព​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ​២០១៧​នោះ តំណែង​មេឃុំ ចៅសង្កាត់​CPP​នៅ​តែ​រក្សា​តំណែង​ដូច​អាណ​តិ្ត​មុនៗ​ដដែល ៕
​ណា​រិទ្ធ​

 

img20170708k1-(1) img20170708k1-(5) img20170708k1-(2) img20170708k1-(8) img20170708k1-(4) img20170708k1-(6) img20170708k1-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.