ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

បូក​សរុប​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ រវាង​ខេត្ត​កែប​(​កម្ពុជា​)​ខេត្ត​គៀង​យ៉ាង​(​វៀតណាម​)​ឆ្នាំ​២០១៥-២០១៦​និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បូកសរុប​លទ្ធផល​កិច្ច​សហ​ប្រតិ​ប​តិ្ត​រយៈពេល​២​ឆ្នាំ រវាង​ខែត្ត​កែប​(​កម្ពុជា​)​ខេត្ត​គៀង​យ៉ាង​(​វៀតណាម​)​ឆ្នាំ​២០១៥-២០១៦​និង​លើក​ទិសដៅ​អនុវត្តន៍​ឆ្នាំ​បន្ត ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ជា​ប្រធាន​គណៈប្រតិភូ​រដ្ឋបាលខេត្ត និង​លោក​ផាម វ៉ូ ហុង ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​គៀង​យ៉ាង ព្រមទាំង​ប្រតិភូ​អមដំណើរ​នៃ​ភាគី​ទាំងពីរ​។​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃទី ០៦​ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​សាលាខេត្ត​កែប​។​

​ដោយ​អនុវត្ត​ផែនការ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​នគរបាល​ប្រទេស​វៀតណាម​និង​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​កាលពី​ឆ្នាំ​២០១៥​និង​២០១៦​នគរបាល​ខេត្ត​គៀង​យ៉ាង និង​នគរបាល​ខេត្ត​កែប​បាន​បន្ត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ លើក​ផែនការ​ជាក់ស្តែង​និង​ដំណើរការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ការបញ្ជា​ណែនាំ​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ទាំង​ពីរ ។ ឈរ​លើ​ស្មារតី​សាមគ្គីភាព​ជា​ធ្លុង​មួយ​នោះ ជា​រៀងរាល់ឆ្នាំ​នគរបាល​គ្រប់​លំដាប់ថ្នាក់​របស់​ខេត្ត​ទាំង​ពីរ គៀង​យ៉ាង​និង​ខេត្ត​កែប បាន​ប្តូរ​វេន​គ្នា​ដើម្បី​ធ្វើ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​និង​បន្ត​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហការ ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​ព្រំដែន និង​លម្ហ​សមុទ្រ​។​

​លោក​ផាម វ៉ូ ហុង ប្រធាន​គណៈប្រតិភូ​ខេត្ត​គៀង​យ៉ាង​(​វៀតណាម​)​បាន​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥-២០១៦ កងកម្លាំង​ដែល​មាន​សមត្ថកិច្ច​របស់​ភាគី​ទាំងពីរ បាន​សហការ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​នេសាទ​ឲ្យ​គោរព​តាម​សន្ធិសញ្ញា​ស្តីពី​ដែន​ទឹកប្រ​វតិ្ត​សាស្ត្រ​វៀតណាម​-​កម្ពុជា កិច្ចព្រមព្រៀង​រវាង​ខេត្ត​គៀង​យ៉ាង​និង​ខេត្ត​កែប អនុស្សារណៈ​យោគយល់​គ្នា​រវាង​គណៈបញ្ជាកា​រក​ង​ទ័ព​ការពារ​ព្រំដែន​វៀតណាម ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ខ្លឹមសារ​កិច្ចប្រជុំ​រវាង​គណៈបញ្ជាកា​រ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​គៀង​យ៉ាង​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ការពារ​ព្រំ​ដែនទឹក​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​កែន សត្ថា ប្រធាន​គណៈប្រតិភូ រដ្ឋបាល​ខេត្ត​កែប បាន​មានប្រសាសន៍ថា លទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ដែល​សម្រេច​បានដោ​យ​ខេត្ត​ទាំង​ពីរ គឺ​ពិតជា​បាន​ឆ្លើយតប​ចំពោះ​ឆន្ទៈ​នយោបាយ​ដ៏​មោះមុត​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ដែល​ជានិច្ចកាល​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការថែរក្សា ពង្រឹង ពង្រីក​ចំណង​ទំនាក់ទំនង​ជា​មិត្តភាព និង​ជា​ប្រពៃណី​រវាង​ប្រទេស​យើង​ទាំង​ពីរ​(​កម្ពុជា​-​វៀតណាម​)​ដែល​ជា​ប្រទេស​មាន​ភូមិ​ផង​ជាមួយគ្នា​។​ទន្ទឹម​នឹង​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ខេត្ត​យើង​ទាំងពីរ​ក៏​បាន​មក​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​សកម្ម​ពី​សំណាក់​រាជរដ្ឋាភិបាល រដ្ឋាភិបាល ពី​ក្រសួង ស្ថាប័ន​នានា មន្ទីរ អង្គភាព និង​ប្រជាជន​នៃ​ខេត្ត​យើង​ទាំង​ពីរ​ផងដែរ ៕
​ណា​រិទ្ធ​
​

 

img20170707r5 (1) img20170707r5 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.