ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

មេឃុំ ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទូទាំង​ខេត្ត​ប៉ៃលិន ត្រូវបាន​ប្រកាស​ចូល​កាន់​ដំណែង​ហើយ​នៅ​ថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៧ នេះ មេឃុំ​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ត្រូវបាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​ធ្វើ​ពិធី​ប្រកាស​សុពលភាព​ចាប់ផ្ដើម​ចូល​កាន់តំណែង​ហើយ ក្រោយពី​ការប្រកាស​លទ្ធផល​ផ្លូវការ​រយៈពេល ១៤​ថ្ងៃ ដោយយោង​តាម​ច្បាប់​របស់ គ​.​ជ​.​ប ។​

​ចំពោះ​ការប្រកាស​សុពលភាព​នេះ គឺជា​ការផ្ទេរ​តំណែង​ពី​មេឃុំ​ចៅសង្កាត់​អាណត្តិ​ចាស់ ទៅ​មេឃុំ​ចៅសង្កាត់​ថ្មី​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន  ដែល​គេ​សង្កេតឃើញថា មេឃុំ ចៅ​សង្កាត់​អាណត្តិ​ថ្មី បាន​ប្ដេជ្ញាចិត្ត ដោយ​ធ្វើការ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ និង​គោរព​ច្បាប់​ក្នុង​អាណត្តិ​ការងារ​របស់​ខ្លួន ៥​ឆ្នាំ​ទៅ​មុខ​ទៀត ។​

​ចៅសង្កាត់​ថ្មី សំរាប់​សង្កាត់​បរ​យ៉ាខា គឺ​លោក លឹម សំបូរ មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ប្ដេជ្ញា​ថា លោក​នឹង​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​នានា ព្រម​ទាំង​អនុក្រឹត្យ​វិមជ្ឈការ អំណាច​តួនាទី​ភារកិច្ច ទៅ​ឃុំ​-​សង្កាត់ ព្រមទាំង​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ឲ្យបាន​រឹងមាំ ដោយ​អនុវត្តន៍​តាម​ការសន្យា ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍ​សង្កាត់​ប្រកប​ដោយ​បរិស្ថាន​ល្អ និង​រស់នៅ​ដោយ​ផា​សុកភាព​ល្អ​ប្រសើរ ។​ជាមួយ​គ្នា​ចូលរួម​អនុវត្តន៍ និង​សហការ ពង្រឹង​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ស្ដី​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ផងដែរ ។

​ក្នុង​ពិធី​ប្រកាស​ចូល​កាន់ដំណែង​នេះដែរ គេ​សង្កេតឃើញ មេឃុំ​ចៅសង្កាត់​អាណត្តិ​ចាស់ បាន​រាយការណ៍ ពី​សមិទ្ធផល​របស់ខ្លួន ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ចាស់  ជូន​ចៅសង្កាត់​ថ្មី ។

​បន្ទាប់​ពី​របាយការណ៍​ស្ដី​ពី​ភូមិសាស្ត្រ​ដែនដី​ឃុំ​-​សង្កាត់ ស្ថិតិ​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​មាន​របាយការណ៍​អំពី​ថវិកា​ឃុំ ដែល​ចំណាយ និង​នៅ​សល់ ព្រមទាំង​បំណុល​ផងដែរ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ខេត្ត​ប៉ៃលិន មាន​ក្រុង​មួយ ស្រុក​មួយ និង​មាន​០៨​ឃុំ សង្កាត់ រួមមាន ៖ សង្កាត់​ប៉ៃលិន គណបក្ស​ប្រជាជន​ទទួលបាន​ចៅសង្កាត់ ចៅសង្កាត់រង​ទី​១ និង​សមាជិក​ចំនួន​៣​រូប ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ចៅ​សង្កា​តរង​ទី​២ និង​សមាជិក​៣​រូប ។​សង្កាត់​អូរ​តា​វ៉ៅ ចៅសង្កាត់ និង​ចៅសង្កាត់រង​ទី​១​បាន​ទៅលើ​គណបក្ស​ប្រជាជន និង​សមាជិក​២​រូប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចៅសង្កាត់រង​ទី​២ និង​សមាជិក​៣​រូប​។ ចំពោះ​សង្កាត់​ទូល​ល្វា ចៅសង្កាត់ និង​ចៅសង្កាត់រង​ទី​១ បាន​ទៅលើ​គណបក្ស​ប្រជាជន រួម​ជាមួយ​សមាជិក​១​រូប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចៅសង្កាត់រង​ទី​២ រួម​និង​សមាជិក​១​រូប ។ សង្កាត់​បរ​យ៉ាខា ចៅសង្កាត់ និង​ចៅសង្កាត់រង​ទី​១ បាន​ទៅលើ​គណបក្ស​ប្រជាជន រួម​ជាមួយ​សមាជិក​១​រូប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចៅសង្កាត់រង​ទី​២ រួម​និង​សមាជិក​១​រូប ។​

​ដោយឡែក​ស្រុក​សាលា​ក្រៅ មាន​៤​ឃុំ​រួមមាន​៖ ឃុំ​សាលា​ក្រៅ មេឃុំ និង​ជំទប់​រង​ទី​១ បាន​ទៅលើ​គណបក្ស​ប្រជាជន រួម​ជាមួយ​សមាជិក​១​រូប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំទប់​រង​ទី​២ រួម​និង​សមាជិក​១​រូប ។ ឃុំ​អូរអណ្តូង មេឃុំ និង​ជំទប់​រង​ទី​១ បាន​ទៅលើ​គណបក្ស​ប្រជាជន រួម​ជាមួយ​សមាជិក​១​រូប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំទប់​រង​ទី​២ រួម​និង​សមាជិក​១​រូប ។ ឃុំ​ស្ទឹងត្រង់ មេឃុំ និង​ជំទប់​ទី​១ បាន​ទៅលើ​គណបក្ស​ប្រជាជន រួម​និង​សមាជិក​២​រូប ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ជំទប់​ទី​២ និង​សមាជិក​២​រូប ។ ដោយឡែក​ឃុំ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទ​ទូល​បាន​មេឃុំ​មួយ​នៅ​ខេត្ត​ប៉ៃលិន​នោះ គឺ​ឃុំ​ស្ទឹង​កាច់ ជា​ឃុំ​ដែល​នៅ​ជាប់​ព្រំដែន​ថៃ មាន​ច្រកទ្វា​អន្តរជាតិ​មួយ  និង​ជា​ឃុំ​ដែល​មាន​ចំណូល​សេដ្ឋកិច្ច​ខ្ពស់ មេឃុំ និង​ជំទប់​ទី​១ រួម​និង​សមាជិក​៣​រូប បាន​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​គណបក្ស​ប្រជាជន ទទួលបាន​ជំទប់​ទី​២ និង​សមាជិក​៣​រូប​ផង​ដែរ ៕
​សេង សុវណ្ណារិទ្ធ​

 

img20170706r3-(1) img20170706r3-(8) img20170706r3-(9) img20170706r3-(5) img20170706r3-(4) img20170706r3-(2) img20170706r3-(7) img20170706r3-(3) img20170706r3-(6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.