ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ពលករ​ខ្មែរ​សំរុក​ឆ្លងដែន​ពី​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដោយ​មាន​ក្រុមហ៊ុន​១​ជួយ​សម្រួល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា  ឆ្នាំ​២០១៧ គេ​សង្កេតឃើញ​ព លករ​ខ្មែរ ប្រុស​ស្រី​ជាច្រើន​នាក់ បាន​សម្រុក​នាំគ្នា​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ក្នុង​ទឹកដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ យ៉ាងច្រើន​កុះករ ។ ការ​ឆ្លងដែន​យ៉ាង​រលូន​នេះ ដោយ​មាន​ការសម្របសម្រួល​ពី​ក្រុមហ៊ុន​មួយ ដែល​ធ្វើ​ការទំនាក់ទំនង​រវាង​អាជ្ញាធរ​ប្រទេស​ថៃ និង​ខ្មែរ​ផងដែរ  ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ មាន​លេចចេញ​នូវ ព័ត៌មាន​ពី​ប្រទេស​ថៃ ដោយ​អាជ្ញាធរ​ថៃ តម្រូវឱ្យ​ពលករ​ខ្មែរ​ទាំងអស់​ដែល​ស្នាក់​នៅ​ប្រទេស​របស់​គេ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ទើប​តម្រួត​ថៃ ធ្វើការ​ចាប់​បញ្ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ស្នាក់​នៅ​ធ្វើការ​ប្រទេស​គេ​ខុសច្បាប់​រាប់សិប​នាក់ បញ្ជូន​ឱ្យ​ត្រឡប់​មក​ទឹកដី​ខ្មែរ​វិញ ដើម្បី​ឱ្យ​ធ្វើ​លិខិតឆ្លងដែន រួច​សឹម​ត្រឡប់​ទៅ​ធ្វើការ​នៅ​ទីនោះ​វិញ ។ ដូច្នេះហើយ នៅ​តា​ច្រកទ្វារ​អន្តរជាតិ​ធំៗ មួយចំនួន មាន​ពលករ​ខ្មែរ​ឆ្លងដែន​មក​ខ្មែរ​វិញ​យ៉ាងច្រើន​រាប់សិប​នាក់ ដោយ​អ្នកខ្លះ​ធ្វើដំណើរ​មក​ខ្លួនឯង ខ្លះ​ទៀត​ត្រូវ​តម្រួត​ថៃ​ចាប់​ដាក់​ពន្ធនាគារ ខ្លះទៀត​បញ្ជូន​មក​ព្រំ ដែន ។​

​ប្រភព​បន្តទៀតថា ចំណែក​នៅ​ឯ​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​ប៉ៃលិន ដោយ​មាន​ក្រុមហ៊ុន​មួយ​ធ្វើ​ការសម្របសម្រួល​មិនឱ្យ​មាន​ការ​ចាប់ចង​ធ្វើបាប​ពលរដ្ឋ​ខ្មែរ ដែល​អត់​មាន​លិខិត​ឆ្លង ដែន ដោយ​ធ្វើ​ការធានា​ដឹកជញ្ជូន​រហូត​ឆ្លង​ព្រំដែន​ដល់​ខ្មែរ​យ៉ាង​មាន​សុវត្ថិភាព​តែ​ម្តង​។​

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ក្រុមហ៊ុន​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា ការដឹកជញ្ជូន​ព លករ​ខ្មែរ​នេះ បាន​មក​ធ្វើការ​នៅ​ច្រក​ព្រំដែន​ខេត្ត​ប៉ៃលិន អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ ដោយ​ទទួល​ដឹក​ទាំង​ពលករ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​អត់​មាន​លិខិត​ស្នាក់​នៅ​ធ្វើការ នៅ​ប្រទេស​ថៃ ដើម្បី​ឱ្យ​ពួកគាត់​ធ្វើដំណើរ​ពី​គ្រប់​ខេត្ត​ទាំងអស់​នៅ​ប្រទេស​ថៃ មក​ធ្វើ​លិខិត ឆ្លងដែន​ត្រឹមត្រូវ​រួច​ត្រឡប់​ទៅវិញ ។ ប្រភព​បន្តទៀតថា ការដឹក​នេះ​ខាង​ក្រុមហ៊ុន​យកប្រាក់ ចំនួន​៧០០​បាត​ប្រាក់​ថៃ ដោយ​គិត​តាំងពី​ក្រុង​បាងកក​ប្រទេស​ថៃ រហូតមក​ដល់​ឆ្លង​ព្រំដែន ចូល​ដល់​ទឹក​ខ្មែរ ក្នុង​ខេត្ត​ប៉ៃលិន ។ ការធ្វើដំណើរ​តាមរយៈ​ក្រុមហ៊ុន​នេះ មានការ​ធានា​ជូន ពលករ​ខ្មែរ​មួយចំនួន​ដែល​អត់​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​អត់​មាន​លិខិត​ស្នាក់នៅ​ក្នុងប្រទេ ស​ថៃ​ផងដែរ ។

​ប្រភព​បញ្ជាក់ថា បើសិន​ជា​ពលករ​ខ្មែរ​មិន​បាន​ឆ្លង​ដែន​តាមរយៈ​ក្រុមហ៊ុន​ខាងលើ​នេះ​ទេ បើសិនជា​តម្រួត ឬ​ទាហាន​ថៃ​ចាប់បាន​នោះ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ពោល​គឺ​អ្នក​ខ្លះ​ត្រូវ​គេ​ជំរិត​យក​លុយកាក់​អស់​ជាច្រើន ព្រោះ​ពលករ​ខ្មែរ​អត់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ហើយ​អត់​មាន​អ្នកការពារ​ឬ​ទទួលខុសត្រូវ​នោះឡើយ ។ ប៉ុន្តែ​កាល ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ខាង​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ហៅ​ពលករ​ដែល​ឆ្លង​ដែន​មក​ខ្មែ រ​ជិត​១០​នាក់ ដើម្បី​សួរនាំ​ពី​រឿង​ធ្វើដំណើរ​មក​ទឹកដី​ខ្មែរ តាមរយៈ​ក្រុមហ៊ុន​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ខាង​ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​ទៅ​លោក សុខ សាវុធ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដើម្បី​បំភ្លឺ​បានទេ ព្រោះ​ខាង​លោក​បាន​បិទ​ទូរស័ព្ទ ៕
​ដោយ ៖ នីយ៉ា​

 

img20170706ch1-(2) img20170706ch1-(5) img20170706ch1-(4) img20170706ch1-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.