ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

បិទ​វគ្គ​បណ្តុះបណ្តាល​កាត់ដេរ វគ្គ​ទី​១​និង​បើក​វគ្គ​បណ្តុះបណ្តាល​កាត់ដេរ វគ្គ​ទី​២ សម្រាប់​ឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០៥​ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ចូលរួម​បិទ​វគ្គ​បណ្តុះបណ្តាល​កាត់ដេរ វគ្គ​ទី​១​និង​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​កាត់ដេរ វគ្គ​ទី​២​សម្រាប់​ឆ្នាំ​២០១៧​។​

​ពិធី​នេះ​បាន​រៀបចំ​ដោយ​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប និង​មាន​ការចូលរួម​ដ៏​ច្រើន​កុះករ ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត រួម​នឹង​ក្រុម​កាត់ដេរ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ខេត្ត​កែប​ផងដែរ​។​

​តាមរ​បារណ៍​ការណ៍​របស់ លោកស្រី អ៊ូ សុគន្ធី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាត់ដេរ​សម្រាប់​វគ្គ​ទី​១​ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​កម្ម​វិធី​របស់​រាជរដ្ឋាភិបាល នៃ​ក្រសួង​កិច្ចការនារី មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ខេត្ត​កែប បាន​ដំណើរការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​កាត់ដេរ រយៈពេល​៥​ខែ​កន្លះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៦​ខែ​មករា ដល់​ថ្ងៃ​ទី​២៩​ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​សិស្ស​សរុប​៥០​នាក់ ដោយ​បាន​បែងចែក​ជា​២​កន្លែង គឺ​នៅ​ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ និង​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ហើយ​ការសិក្សា​មាន​រយៈពេល​៥​ថ្ងៃ​ក្នុង​១​សប្តាហ៍ គឺ​ពីថ្ថៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ និង​អនុវត្ត​១​ថ្ងៃ​៨​ម៉ោង​ជា​កំហិត​។​

​ក្នុងឱកាស​បិទ និង​បើក​បន្ត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​នេះ លោក​កែន សត្ថា អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា វគ្គ​បណ្តុះបណ្តាល​ជំនាញ​កាត់ដេរ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ស្ថានភាព​ស្ត្រី​ក្នុង​វិស័យសេដ្ឋកិច្ច សំដៅ​ឈានទៅរក​ការបង្កើន​ប្រាក់ចំណូល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ការងារ​សង្គម​។​ហើយ​កិច្ចការ​ទាំងអស់​ស្ថិត​ក្នុង​បុព្វហេតុ​នៃ​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល សម្រាប់​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​មនុស្សជាតិ និង​ការពារ ការកេងប្រវ័ញ្ច​គ្រប់​រូបភាព​លើ​ស្ត្រី​និង​កុមារ រក្សា​គុណ​តម្លៃ​មនុស្ស​ក៏​ដូចជា​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​ក្នុង​ស្មារតី​នេះ​យើង​ត្រូវ​បន្ត​ចូល​រួមចំណែក​ពង្រឹង​អភិបាលកិច្ច និង​ការផ្តល់​សេវា​សង្គមកិច្ច ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ មានចំណេះដឹង និង​ជំនាញ​ហើយ​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​មាន​ឲ្យ​កាន់តែ​រីកចម្រើន​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ថវិកា​មួយចំនួន និង​ផ្តល់​សម្ភារៈ​ជា​ម៉ា​សីុន​ដេរ​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការបណ្តុះបណ្តាល​វគ្គ​ទី​១ ម្នាក់​១​គ្រឿង​សម្រាប់​ជា​ទុន​ក្នុង​របរ​ជំនាញ​របស់​ខ្លួន និង​ផ្តល់​បន្ថែម​នូវ​ម៉ា​សីុន​ដេរដ៏​ថ្មីសន្លាង​ចំនួន​២០​គ្រឿង​ទៀត សម្រាប់​សិស្ស​នៅ​វគ្គ​ទី​២ ដែល​កំពុង​បន្ត​សិក្សា​ក្នុង​ពេល​នេះ ៕
​ណា​រិទ្ធ​
​

 

img20170705pp1-(6) img20170705pp1-(7) img20170705pp1-(2) img20170705pp1-(4) img20170705pp1-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.