ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្រុម​ញៀន​ល្បែង​អាប៉ោង​និង​ខ្លា​ឃ្លោក​៩​នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៣​ខែកក្កដា ឆ្នាំ​២០១៧​បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​លេងល្បែង​អាប៉ោង​និង​ខ្លា​ឃ្លោក មួយកន្លែង ស្ថិតក្នុង​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដោយ​បាន​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​៩​នាក់​និង​ម៉ូតូ​ចំនួន​៩​គ្រឿង ព្រមទាំង​ដកហូត​វត្ថុតាង​សម្ភារៈ​ល្បែង​មួយ​ចំនួន​។​

​ការបង្ក្រាប​ល្បែងស៊ីសង​ខាងលើនេះ បាន​ធ្វើឡើង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ខាន់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត និង​ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​លោក​វរសេនីយទោ​លក ញ៉ាវ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​ផង​ដែរ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្រុម​អ្នក​ញៀន​ទាំង​៩​នាក់​ខាងលើ​រួមមាន​៖​ទី​១.​ឈ្មោះ គុយ សារ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​២.​ឈ្មោះ យួន ស៊ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៣.​ឈ្មោះ ហ៊ីង សារិទ្ធ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ទី​៤.​ឈ្មោះ ភួង ប៊ុន​ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ភូមិ​ច្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ទី​៥.​ឈ្មោះ ខៀវ ធា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់​នៅក្នុង​ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្ត​កំពត ទី​៦.​ឈ្មោះ តូ សុខា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ទី​៧.​ឈ្មោះ អុយ ឌី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ទី​៨.​ឈ្មោះ អ៊ុក សុ​ផា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​និង​ទី​៩.​ឈ្មោះ ណុំ សុភារៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ២​នាក់​នេះ​រស់នៅ​ក្នុងភូមិ​កោះ​ទ្រមូង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​ក្រុម​អ្នកញៀន​ល្បែង​ទាំង​៩​នាក់​និង​វត្ថុតាង សមត្ថកិច្ច កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​ណា​រិទ្ធ​

 

img20170704ka6-(3) img20170704ka6-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.