ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​មេ​ឈ្មួញ នី អា​ត ដឹកជញ្ជូន​ឈើ​បំផ្លាញ​ផ្លូវ​ស្ពាន កាន់តែ​អនាធិបតេយ្យ លោក​អភិបាល ខេត្ត​ក្រចេះ សំងំស្ងៀម ស្ងាត់​មាត់​ដូច​គេ​ចុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ប្រពន្ធ​ឈ្មោះ​នី​ និង​ប្តី​ឈ្មោះអា​ត ដែល​គេ​និយម​ហៅ​នី​-​អាត​ជា​ឈ្មួញ​ដ៏​ល្បី​ប្រចាំ​ខេត្ត​ក្រចេះ​ មិន​ដែល​មាន​ការបង្ក្រាប ​ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​នោះទេ​ គឺ​មានតែ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ជា​ច្រើន ​ស្ថាប័ន​យកលុយ​ពី​ឈ្មួញ​នី​-​អាត​របៀប​ជា​ក្បាល​ឡាន​ជា​ប្រចាំ​ខែ​ និង​មាន​សមត្ថកិច្ច​អាជ្ញាធរ​ខ្លះ​ មិន​ត្រឹម​យកលុយ​ខែ​យកលុយ​ថ្លៃ​ក្បាល​ឡាន​ប៉ុណ្ណោះ​ទេ​ ពួកគេ​ក៏​ជាប់​ពាក់ព័ន្ធ​ចូល​ហ៊ុន​ខ្យល់​រកស៊ី​ឈើ​ជា​មួយ​ឈ្មួញ​នី​-​អាត​ ថែមទៀត​ផង​។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​នី​-​អាត​ធ្វើឡើង​រៀងរាល់​យប់​ដោយ​ប្រើ​ឡាន​យី​ឌុប​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំ​២០១៧​រថយន្ត​ធុន​យក្ស​របស់​ឈ្មួញ​នី​-​អាត​និង​ឈ្មួញ​ឈ្មោះ​សាល​តំណាងអោយ​ក្រុមហ៊ុន​តុង​មិន​បាន​និង​កំពុង​សម្រុក​ដឹកឈើ​ចេញពី​ស្រុក​សំបូរ​ទៅកាន់​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​តាម​ច្រក​វ៉ា​លឺ​ប៉ុស្តិ​២​ប៉ុស្តិ​៣​ប៉ុស្តិ​ក្រញូង​និង​តាម​ទីតាំង​គ្រប់គ្រង​ដោយ​ទាហាន​វ​រះ​លេខ​២០៤​នៅ​ក្រោម​ក្រសែភ្នែក​សមត្ថ​កិច្ច​អាជ្ញាធរ​មន្ត្រី​ជំនាញ​ដែល​ចាំតែ​គិត​បូក​តួលេខ​និង​រាប់​ក្បាល​ឡាន​យកលុយ​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ​ឃុំ​អូរ​គ្រៀង​និង​ជុំ​ក្បាលដំរី​បាន​លើកឡើង​ថា​អាជ្ញាធរ​ស្រុក​សំបូរ​និង​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​ថ្ម​គ្រែ​និង​សណ្ដាន់​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​នី​-​អា​ត​ពិសេស​បទល្មើស​ដឹកជញ្ជូន​ឈើ​នៅ​កោះ​ខ្ញែរ​និង​នៅ​អូរ​ព្រះ​ឈ្មួញ​នី​-​អាត​ប្រើ​រថយន្ត​ធុន​ធំ​ផ្ទុក​ដឹក​បំផ្លាញ​ផ្លូវ​ស្ពាន​ក៏​មិន​ដែល​មាន​នរណា​ហ៊ាន​ហើបមាត់​។ ជាក់ស្តែង​ឈ្មួញ​នី​-​អាត​បាន​ធ្វើអោយ​បាក់​ស្ពាន​យ៉ាងតិច​ចំនួន​៣​លើក​មក​ហើយ​តែ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​ធ្វើ​មិនដឹងមិនឮ​ដោយសារតែ​ឈ្មួញ​នី​-​អាត​ចាយលុយ​បិទមាត់​៕

 

wood-ratana (1) wood-ratana (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.