ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ដំណឹង​មរណៈភាព អនុសេនីយ៍ទោ ពេន សុផល នាយ​ប៉ូស្តិ៍​រដ្ឋបាល​ព្រែកអំបិល ស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ ២០១៧ វេលា​ម៉ោង​០៨ និង​៣០​នាទី លោក​វរ​សេ​នីយ៏ឯក សេង សុជាតិ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ដឹកនាំ លោក​អធិការរង លោកនាយ នាយរង និង​មន្ត្រី ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ក្រោម​ឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ត សព​របស់លោក អនុ​សេ​នីយ៏ទោ ពេន សុផល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកអំបិល នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​ស្អាង ដែល​បាន​ទទួលមរណភាព ដោយ​ជម្ងឺ​លើសឈាម ក្នុង​ជន្មាយុ ៤៩​ឆ្នាំ នៅ​ថ្ងៃ​ទី ០៣ ខែកក្កដា ឆ្នាំ ២០១៧ វេលា​ម៉ោង​១៧,១៥​នាទី នា​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។​

​ក្នុងឱកាស​នោះ លោក​វរ​សេ​នីយ៏ឯក សេង សុជាតិ ក្នុងនាម នាយ​នគរបាល នាយ​នគរបាល​រង និង​ពល​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ទាំងអស់ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សោកស្តាយ​ជាទីបំផុត ដល់​ក្រុមគ្រួសារ ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នូវ​ស្វា​ម៉ី លោកឪពុក ជីតា ដ៏​មាន​ព្រហ្មវិហារ​ធ​ម៍​ម្នាក់នេះ ក៏ដូចជា​ការបាត់បង់​នូវ​យុទ្ធ​មិត្ត​ដ៏​ក្លាហាន ស្មោះត្រង់ ចំពោះ​ជាតិ មាតុភូមិ របស់​កម្លាំង​នគរបាល​ស្រុក​ស្អាង ផងដែរ ។​

​ក្នុងឱកាស​នោះ​ដែរ លោក​អធិការនគរបាល​ស្រុក បាន​នាំមក​នូវ​ថវិកា​ចំនួន ៣.៨១០.០០០​រៀល​(​បី​លាន​ប្រាំបី​រយ​ដប់​ពាន់​រៀល​គត់​) ដែល​បានមកពី​ការចូលរួម​បុណ្យ និង​រំលែក​ទុក្ខ របស់​កងកម្លាំង​នគរបាល​ស្រុក​ស្អាង ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​ផងដែរ ៕
​វិបុល​

 

img20170704ka6-(12) img20170704ka6-(11) img20170704ka6-(10) img20170704ka6-(14)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.