ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ជំនួញ​ឈើប្រណិត​នៅ​ខេត្ត​រតនគិរី​ដែល​ដឹក​តាម​ម៉ូតូ​និង​រថយន្ត​កក្រើក​ឡើងវិញ ក្រោយ​ព្រឹត្តការណ៍​បំភ័យ​អ្នកកាសែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ ជំនួញ​ឈើប្រណិត​នៅ​ខេត្ត​រតនគិរី​ដែល​ដឹក​តាម​ម៉ូតូ​និង​រថយន្ត​កក្រើក​ឡើង​វិញ​គ្មាន​សមត្ថកិច្ច ឫ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ធ្វើការ​បង្ក្រាប​ឡើយ​។

​ជាក់ស្តែង​នៅ​ស្រុក​អណ្តូង​មាស​មាន​ការដឹកជញ្ជូន​ឈើប្រណិត​ទាំងយប់​ទាំង​ថ្ងៃ​តាម​បន្ទាប់​ព្រំដែន​ត្រង់ចំណុច​ភូមិ​ចម និង​ភូមិ​តា​ង៉ា ឃុំ​ញ៉ាង  ចំណុច​បង្គោល​លេខ​១៧១៨១៩ ដែល​ពួក​ឈ្មួញ​ទាំងនោះ​បាន​ប្រមូល​ទិញ​ប្រជាពលរដ្ឋ​តាម​ភូមិ​ដឹកយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែល​មាន​ចំងាយ​១០០​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា និង​វៀតណាម​។​

​តាម​ប្រភព​ពី​បងប្អូន​ជនជាតិដើម​ភាគតិច​បានអោយដឹង​ថា​នៅ​ចំណុច​ខាងលើ​រៀងរាល់​យប់​មាន​គោយន្ត ឡាន​ស៊េរី​ទំនើបៗ ដឹកឈើ​ដែល​មាន​មុខកាត់​៥០-៦០ ប្រវែង​៥-៧​ម៉ែត្រ​ដឹក​ចេញ​ពី​ក្រោយ​ក្រុមហ៊ុន​ដី​សម្បទាន​ឧកញ៉ា​អាន ម៉ា​រ៉ា​ឌី ស្ថិ​នៅ​ភូមិ​ភូមិ​ចម ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ឆ្លងផ្លូវ​យុទ្ធសាស្ត្រ​ក្រវ៉ាត់​ព្រំដែន​យកទៅលក់​នៅ​វៀតណាម​យ៉ាង​រលូន ព្រោះ​កន្លែង​ដឹកឈើ និង​កន្លែង​យកទៅ​លក់​មាន​ចំងាយ​ដី​ជាង​១០០​ម៉ែត្រ​ងាយស្រួល​អោយ​ឈ្មួញ​រកស៊ី ហើយ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច ឫ​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​មក​បង្ក្រាប​ឡើយ ។​

​នៅ​ចំណុច​ដឹកជញ្ជូន​ឈើ​ខាងលើនេះ​គេ​សង្កេតឃើញ​មាន​ប៉ូលិស​វរៈ​ការពារ​ព្រំដែន និង​ទាហាន​ព្រំដែន​ឈរជើង​នៅ​ទីនោះ​សប្បាយចិត្ត​និង​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ និង​រថយន្ត​ខាងលើ​នេះ ចំណែកឯ​ម៉ូតូ​ដឹកឈើ​ក្នុង​១​ថ្ងៃៗ​ចាប់ពី​១០០-១៥០​គ្រឿង​ឯណោះ​។​

​ចំណែក​លោក ឡេង យុទ្ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កាន់​៣​ស្រុក គឺ​ស្រុក​អណ្តូង​មាស ស្រុក​បរ​កែវ ស្រុក​អូរយ៉ាដាវ មិនដែល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ណាមួយ​ទេ គឺ​គាត់​អង្គុយតែ​អ្នក​ស្នាក់ការ​ចាំ​ទទួល​ទូរស័ព្ទ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​តូច​ធំ​ទាំង​៣​ស្រុក​នេះ ។​

​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៧​វេលា​ម៉ោង​៩​ព្រឹក អ្នក​សារពត៌មាន​បាន​ទូរស័ព្ទ​រាយការណ៍​ពី​រឿង​ម៉ូតូ ឡាន​ដឹក​ឈើ គាត់​ថា​មិន​ហ៊ាន​បង្ក្រាប​ទេ​កម្លាំង​របស់​គាត់​តិច​ហើយ​ខ្លាច​ក្រុម​ឈ្មួព័​ទ្ធធ្វើ​បាប​ក្រុម​រដ្ឋបាល​ព្រៃ​ដែល​ចុះ​ទៅ​បង្ក្រាប​នោះ​។​

​ជាទី​បញ្ចប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី​សំណូមពរ​អោយ​ក្រសួង​ពាក់ព័ន្ធ​ខាងលើ មើល​សមត្ថកិច្ច និង​ស្ថាប័ន​ជំនាញ​នៅ​ខេត្តរតនគិរី​នេះ​ផង បើ​មិន​ដូច្នេះ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី​និងរ​លា​ហិនហោច​អស់​ជាក់​ជាមិនខាន​៕
​ជីវ៉ា​

 

img20170704k1-(8) img20170704k1-(7) img20170704k1-(6) img20170704k1-(9)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.