ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រទះ​ឃើញ​សព​ស្រី​ក្រមុំ​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​ទំលាក់​ក្នុង​ទឹកស្រះ​វត្ត​ដី​ក្រហម សង្ស័យ​ករណី​រំលោភ​មិនបាន​សម្រេច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សព​នារី​វ័យក្មេង​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ស្រះ​ទឹក​នៃ​បរិវេណ​វត្ត​ដីក្រហម ក្នុង​ស្រុក​ឈូក ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​០១​ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ករណី​ខាងលើ​សមត្ថកិច្ច​ផ្តោត​ការសង្ស័យ ជា​ការចាប់រំលោភ​មិនបាន​សម្រេច ទើប​ឃាតករ​សម្លាប់​បំបិទមាត់​តែម្តង​។​

​សមត្ថកិច្ច​ខេត្ត​កំពត បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ួ​ន សុភ័ក្គ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ជម្ពូ​វ័ន្ត ស្រុក​ជុំ​គិរី ខេត្ត​កំពត ត្រូវបាន​ឃាតករ​នាំ​មក​សម្លាប់​រួច​រុញ​ទំលាក់​ចូល​ស្រះ​ទឹក​មួយ​កន្លែង​ក្នុង​វត្ត​ដីក្រហម ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ឈូក ដោយ​ករណី​នេះ​ឃាតករ​អាចជា​មនុស្ស​ស្គាល់គ្នា ហើយ​បាន​ដឹក​នារី​រងគ្រោះ​ពី​ភូមិសាស្ត្រ ស្រុក​ជុំ​គិរី មក​ក្នុង​បរិវេណ​វត្ត​ខាងលើ​កាលពី​យប់មិញ ដើម្បី​រំលោភ​សេព​ស​ន្ទ​វៈលុះ​នារី​រងគ្រោះ​មិន​ព្រម​ទើប​មាន​ការប្រទែងប្រទង់គ្នា ទីបំផុត​ឃាតករ​ក៏​សម្លាប់​នារី​រងគ្រោះ​ដើម្បី​បំបិទមាត់​រួចហើយ​បោះ​សាកសព​ចូល​ក្នុង​ស្រះ​នៃ​ទីតាំង​វត្ត​ខាងលើ រួច​គេចខ្លួន​បាត់​ស្រមោល​។​

​នេះ​គ្រាន់​ជា​ការវាយតម្លៃ​បឋម​របស់​សមត្ថកិច្ច​ជំនាញ​ប៉ុណ្ណោះ ហើយ​ការ​ពិត​យ៉ាង​ណា​នឹង​បាន​លាតត្រដាង ខណៈ ឃាតករ​ត្រូវបាន​វែកមុខ​។​

​បើ​តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ ពី​សំណាក់​សមត្ថកិច្ច​ជំនាញ បានឲ្យដឹងថា នារី​រងគ្រោះ​អាច​ស្លាប់​ក្នុង​ចន្លោះ​ម៉ោង​២៣​យប់ ថ្ងៃទី​៣០​ខែមិថុនា ឆ្នាំ​២០១៧ ហើយ​សព​ក៏មាន​ស្លាកស្នាម​របួស​ផ្នែក​ក​(​បាក់ក​)​សង្ស័យ​ស្ត្រី​រងគ្រោះ​ខំ​រើបម្រះ​ពី​ក្រញាំ​បិសាច​តណ្ហា ដោយ​ជនសង្ស័យ​ជា​ឃាតករ​ខ្លាច​បែកការណ៍​ទើប​កាច់ក​នារី​រងគ្រោះ​សម្លាប់​ចោល​តែ​ម្តង ប៉ុន្តែ​ការរំលោភ​នេះ​មិន​ទាន់​បាន​សម្រេច​នៅឡើយ​ទេ​។​

ក្រោយពី​ពិនិត្យ​រួចរាល់​សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​លំនៅដ្ឋាន​។​ចំពោះ​ករណី​ឃាតកម្ម​ដ៏​សាហាវឃោឃៅ​នេះ សមត្ថកិច្ច​បាន និង​កំពុង​ដុតដៃ ដុតជើង​យ៉ាង​ក្តៅគគុក​ដើម្បី​បំបែកសំណុំរឿង​មួយ​នេះ​ឲ្យបាន​ជោគជ័យ ដោយ​សង្ឃឹមថា ឃាតករ​មិនអាច​គេច​រួច​ពី​សំនាញ់​ច្បាប់​ទៅ​ចុះ ៕
​ណា​រិទ្ធ​
​

 

  img20170703ka1-(1)

img20170703ka1-(3)

img20170703ka1a-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.