ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

កម្លាំងអាវុធហត្ថខេត្តតាកែវ បំបែកសំបុកក្រុមចោរលួច ចោរប្លន់ជាក្មេងស្ទាវចំនួន៧នាក់

កម្លាំងអាវុធហត្ថខេត្តតាកែវ បំបែកសំបុកក្រុមចោរលួច ចោរប្លន់ជាក្មេងស្ទាវចំនួន៧នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ ក្រុមចោលួច ចោប្លន់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបានធ្វើសកម្មភាពយ៉ាងកក្រើកនៅក្នុងខេត្តតាកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បំបែកសំបុកបានហើយ ដោយបានចាប់ខ្លួនក្រុមចោរជាក្មេងស្ទាវចំនួន៧នាក់។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកបានដឹកនាំប្រតិបត្តិការ តាមចាប់ក្រុមចោលួចចោរប្លន់នៅក្នុងខេត្តតាកែវបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថ កាលពីថ្ងៃទី៦ កក្ដដា ទទួលបានព័ត៌មានទីភ្នាក់ងារស៊ើបការណ៍ថា មានក្រុមទំនើបមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូ៤គ្រឿង បានមកជួបជុំគ្នានៅផ្ទះគេទុកចោលមួយកន្លែង ក្នុងសង្កាត់រកាក្នុងក្រុងដូនកែវ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវចំនួន១៥នាក់ បានចុះដល់ទីតាំងខាងលើ ក៏ប៉ុន្តែក្រុមជនល្មើសបាននាំគ្នាបើកម៉ូតូគេចខ្លួនបន្សល់ទុកម៉ូតូមួយគ្រឿង និងវត្ថុតាងមួយចំនួន។

លុះដល់ថ្ងៃទី៧ ខែកក្កដា កម្លាំងសមត្ថកិច្ចបានតាមស្រាវជ្រាវក្រុមក្មេងទំនើងជាចោរលួចចោរប្លន់ទាំងអស់នោះ ដោយចាប់ខ្លួនជាបន្តបន្ទាប់បានចំនួន៦នាក់ និងរូបអូសបានវត្ថុតាងម៉ូតូចំនួន៣គ្រឿង និងថ្នាំញៀន៥កញ្ចប់។

លោក ង៉ែត ចាន់ធី បានបន្តថា ក្រោយចាប់ខ្លួនបាន ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ពួកគេដែលមានគ្នាជាង១០នាក់ ពិតជាបានធ្វើសកម្មភាពលួច ឆក់ប្លន់ និងកាប់ប្រជាពលរដ្ឋយកម៉ូតូតាមដងផ្លូវ នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ពិតប្រាកដនាពេលកន្លងមក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកងកងរាជអាវុធហត្ថកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.