ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រកស៊ី​ទិញ​ម៉ៅ​ផ្លែស្វាយ​តាម​ចំការ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ លុះ​ផ្លែស្វាយ​ធ្លាក់​ថ្លៃ ខ្លាំងពេក ខាតចុង​ខាតដើម អត់​លុយ​សង​ម្ចាស់ ត្រូវ​គេ​ប្តឹង​ឱ្យ​ចាប់​ឃាត់​រថយន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ សហការ​ជាមួយ​កំរិត ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ លេខ​១០០ ចុះ​ថ្ងៃ​ទី​២៧ ខែ​មិថុ នា ឆ្នាំ​២០១៧ របស់លោក សុទ្ធ សំ​អោក ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន ឱ្យ​រឹបអូស យក​រថយន្ត​ម៉ាក​ហ៊ុយ​សូ (FUSO) ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9496 ដើម្បី​យកទៅ​រក្សាទុក បណ្តោះអាសន្ន រហូតដល់​មាន​លុយ​សង​ម្ចាស់​ស្វាយ​ចំនួន​៤​នាក់ ទើប​ដោះលែង​ឱ្យ​ត្រឡប់​ទៅ វិញ ។

​ហេតុការណ៍​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ ង​១០ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​ព្រំ មានជ័យ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ម្ចាស់​រថយន្ត​ដែល​ជំពាក់​លុយ​ថ្លៃ​ផ្លែស្វាយ​អ្នកភូមិ មាន ឈ្មោះ សុទ្ធ ទីណូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អាជីវករ​រកស៊ី​ដើរ​ម៉ៅ​ផ្លែស្វាយ​តាម​ចំការ មាន​ស្រុកកំណើត​រស់នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ។ ចំណែក​ម្ចាស់បំណុល​ដែល​ដាក់​ពាក្យបណ្តឹង​ទាំង​៤​នាក់ ទី​១. ឈ្មោះ ចេក ណៃ​គួ​យ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ រស់នៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ទី​២. ឈ្មោះ ង៉ែត សារិទ្ធ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អ្នកចំការ រស់នៅ​ភូមិ​ដើម​ផ្តៀក ឃុំ​ត្រែងត្រយឹង  ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ទី​៣. គិន ប៉ោ​ហ៊ាង ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ ជា​អ្នកចំការ រស់នៅ ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​ទី​៤. ឈ្មោះ ហេង វណ្ណា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​អ្នកចំការ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។

​ប្រភព​បន្តទៀតថា ម្ចាស់បំណុល​មិន​ព្រម​ឱ្យ​កូន​បំណុល​របស់​ខ្លួន យក​រថយន្ត​ទៅ​ជួល បញ្ចាំ លក់ដូរ ផ្ទេរសិទ្ធិ ឬ​ដាក់​ធានា​ទៅ​អ្នកដទៃ​ទៀត ព្រមទាំង​មិន​ឱ្យធ្វើ​សកម្មភាព​ផ្សេងៗ ទៀត រហូតដល់​តុលាការ​សម្រេច​ដល់​អង្គ​សេចក្តី​ជា​ស្ថាពរ ។​

​ប្រភព​បន្តទៀតថា ម្ចាស់​រថយន្ត ខាងលើ​បាន​ជំពាក់​លុយ​ម្ចាស់​ផ្លែស្វាយ​ទាំង​៤​នាក់ ដោយ​ជំពាក់​អ្នកខ្លះ​ជាង​៨​ដុល្លារ ខ្លះ​ជាង ៧​លាន​រៀល ខ្លះ​៤​ពាន់​ដុល្លារ និង​ខ្លះទៀត​ជាង​១​ម៉ឺន​ដុល្លារ ដោយ​ទៅ​ទិញ​ផ្លែស្វាយ​ហើយ​ខ្ចី​ម្ចា ស់​ចំការ​បន្ថែមទៀត ដូច្នេះ​ហើយ​កូនបំណុល​ចេះ​តែ​គេច វេស​មិន​ព្រម​សង​ប្រាក់ ក៏​សម្រេចចិត្ត​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​ចូល​តុលាការខេត្ត​ប៉ៃលិន​ឱ្យ​ឃាត់​តែម្តង ។ បច្ចុប្បន្ន​នគរបាល បាន​យក​រថយន្ត​នោះ​ទៅ​រក្សាទុក​នៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ជា​បណ្តោះ អាសន្ន រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​ផ្លែស្វាយ​កែវ​រមៀត​របស់​កសិក​រ​ខ្មែរ ពិត​មាន​ការ​ធ្លា ក់​ថ្លៃ​គួរឱ្យកត់សម្គាល់ ហើយ​ខណៈ​ឈ្មួញ​ខ្មែរ​ដឹកយក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ គេ​រើស​យក​តែ ផ្លែ​ល្អៗ មិន​មាន​បែក​ប្រេះ ឬ​ពណ៌​ខ្មៅ នោះឡើយ បើ​ពុំ​ដូច្នោះ​ទេ គេ​ឱ្យ​ដឹក​យក​មក​ចាក់ចោ ល​នៅ​ទឹកដី​ខ្មែរ​វិញ ។​
​រីឯ​ពោតក្រហម ដំឡូង​មី សណ្តែក ក៏​ធ្លាក់​តម្លៃ​ចុះ​ផងដែរ ហើយ​ផ្លែ​ម្រេច​ខ្ចី ដែល​កសិករ​ដាំ​បាន​គេ​ទិញ​តែ​តិចតួច​ប៉ុណ្ណោះ បើ​ដឹក​ចូល​ទៅ​ថៃ​ច្រើន​តាម​រថយន្ត ពេល​សមត្ថកិច្ច​ថៃ​ចាប់បាន គេ​នឹង​ដុត​ទាំង​រថយន្ត ដែល​ដឹក​ម្រេច​នោះ​ចោល​ជា​មិន​ខាន ៕
​ដោយ ៖ នីយ៉ា​
​

 

img20170630r1-(3) img20170630r1-(1) img20170630r1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.