ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​មួយ​អង្គ​និង​អតីត​សង្ឃ​ម្នាក់​ពី​បទ​ក្លែងបន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ អតីត​សង្ឃ​ម្នាក់ និង​ជន​ក្លែង​ជា​សង្ឃ​មួយអង្គ ដែល​តែងតែ​ដើរ​និមន្ត​បិណ្ឌបាទ​យក​លុយ​តាម​ផ្ទះ​អ្នកស្រុក​ដើម្បី​ទិញ​ថ្នាំញៀន​មក​ប្រើប្រាស់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុងកែប ឃាត់ខ្លួន កាលពី​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​33A ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

​នគរបាល​គ្រឿងញៀន​ខេត្ត​កែប បានឲ្យដឹងថា​៖ ព្រះសង្ឃ​ក្លែងក្លាយ​មួយអង្គ​រួម​នឹង​បក្សពួក​ជា​អតីត​សង្ឃ ដែល​ជា​ជនសង្ស័យ​នោះ រួមមាន​៖ ១-​ឈ្មោះ គិន ភក្តី អាយុ​២៦​ឆ្នាំ​ជា​អតីត​សង្ឃ​ដែល​បាន​ផ្សឹក​រួចហើយ មាន​ទីលំនៅ​ក្នុង​ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្ត​កំពត ទី ២-​ឈ្មោះ ម៉ី ងួន អាយុ​២៦​ឆ្នាំ ជា​ព្រះសង្ឃ​ក្លែងក្លាយ​មាន​ទីលំនៅ​ក្នុងភូមិ​២ សង្កាត់​កំពង់​ស្នាយ ក្រុង​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ខណ​: ពេល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​រសៀល ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​33A ចំណុច​មុខ​សាលាខេត្ត​កែប ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ដោយ​ពួកគេ​ជិះ​រថយន្ត Camry ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​2A-5141​ហើយក៏​បាន​ប៉ះទង្គិច​ជាមួយ អ្នកជិះ​ម៉ូតូ​C125 បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​រង​របួសស្រាល​ម្នាក់ ហើយ​ម្ចាស់​រថយន្ត​បាន​ព្យាយាម​បើក​គេច ទើប​កម្លាំង​សមត្ថកិច្ច​ក្រុងកែប ស្នាក់​ចាប់បាន​នៅ​ផ្សារ​ដំណាក់​ចង្អើរ ដែល​មាន​ចំងាយ​ពី​កន្លែងកើតហេតុ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ។​

​ក្រោយ​កម្លាំង​ជំនាញ​ស្ទាក់​ចាប់​បាន​រថយន្ដ ក៏​ឃាត់​បាន​មនុស្ស​២​នាក់ ថែម​ទាំង​ប្រទះឃើញ​មាន​ស្បង់​ជីវរ​នៅក្នុង​រថយន្ត​ផង ទើប​សមត្ថកិច្ច​នាំ​មក​សាកសួរ​ក៏​បែកធ្លាយ​ពី​ករណី​ព្រះសង្ឃ​ក្លែងក្លាយ​ខាងលើ​តែម្តង​។​

​បើ​តាម​ចំលើយ​សារភាព របស់​ឈ្មោះ ម៉ី ងួន បាន​ឆ្លើយថា រូបគេ​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​យកលុយ ទិញ​គ្រឿងញៀន​ជក់​តាំងពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​បាន​ធ្វើ​សកម្មភាព នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​៖ ខេត្ត​បន្តា​យ​មានជ័យ​, បាត់ដំបង​, សៀមរាប​, កំពង់ធំ​, កំពង់ឆ្នាំង​, ភ្នំពេញ​, កំពង់ស្ពឺ​, ព្រះសីហនុ​, កំពត​, និង​កែប ហើយ​ក្នុង​រយៈពេល​១៥​ថ្ងៃ​នេះ​គេ​បិណ្ឌបាត​បាន​ប្រាក់​ចំនួន ៥,០៩០,០០០​រៀល​។ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា ពួកគេ​ដើរ​និមន្ត​បិណ្ឌបាត​នៅ​ខេត្ត​កែប  រយៈពេល​មួយ​ព្រឹក បាន​ប្រាក់ ២៦០,០០០​រៀល ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ ខ្លួន​តែម្ដង ។ គេ​បានឲ្យដឹង​ទៀត​ថា កន្លង​មក​បក្ខពួក​ខ្លួន​មាន​គ្នា សរុប​ចំនួន​០៤​នាក់ ពេល​នេះ​មក​ខេត្ត​កែប​២​នាក់ និង​ចុះ​ធ្វើ​សកម្មភាព​នៅ​ទី​រួម​ខេត្ត​កំពត​២​នាក់​ទៀត​។

​បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព កម្លាំង​សមត្ថកិច្ច បាន​ស្នើសុំ​មន្ទីរ​ធម្មការ និង​ព្រះ​អនុគុណ​ខេត្ត​កែប ធ្វើការ​ផ្សឹក​តាម​បែបបទ​ព្រះពុទ្ធសាសនា រួច​ប្រគល់​ឲ្យ​ខាង​សមត្ថកិច្ច​ជំនាញ ពិនិត្យឃើញថា ពួកគេ​ពិតជា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទើប​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ណា​រិទ្ធ​

 

img20170629ret4-(1) img20170629ret4-(3) img20170629ret4-(2) img20170629ret4-(4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.