ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខេត្ត​កំពត ប្រារព្វ​ខួប​លើក​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០១៧ លោក​ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ដឹកនាំ​ក្រុមការងារ​បក្ស និង​សមាជិក​បក្ស​គ្រប់​មូលដ្ឋាន ប្រារព្វ​ខួប​លើក​ទី​៦៦ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨/០៦/១៩៥១-២៨/០៦/២០១៧)​។​ពិធី​នេះ​បាន​ប្រារព្វ​ឡើង​នៅ​បរិវេណ​សួនច្បារ​ស្រះ​ឈូក ស្ថិត​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​។​

​លោក ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​អាន​សន្ទរកថា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា នេះ​ជា​ខួប​លើក​ទី​៦៦​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មានឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ ដោយ​ការបង្កើត​នេះ​ដើម្បី​ដឹកនាំ​តស៊ូ​ដណ្តើម​ឯករាជ្យ​ពី​ពួក​អាណានិគមនិយម ជូន​ជាតិ​មាតុភូមិ​និង​ប្រជាជន​។​ចាប់តាំងពី​ថ្ងៃ​ចាប់បដិសន្ធិ​មកដល់ពេលនេះ គឺ​មាន​រយៈពេល​៦៦​ឆ្នាំ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់ខ្ជាប់​ឥត​ងាករេ នូវ​គោល​ជំហ​របស់​ខ្លួន ដែល​ជា​គណបក្ស​ប្រជាជន អាស្រ័យ​លើ​ប្រជាជន​និង​ដើម្បី​ប្រជាជន ហើយ​បាន​សម្រេច​សមិទ្ធិផល​ធំៗ​ជាច្រើន​ជូន​ជាតិ​មាតុភូមិ​។​ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ប្រជាជន​មាន​ការគាំទ្រ ផ្តល់​ទំនុកចិត្ត និង​ផ្តល់​តួនាទី​ដឹកនាំ​ប្រទេស​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​ជាង​៣៨​ឆ្នាំ​មកនេះ​។​

​ការ​ប្រារព្វ​ខួប​អនុស្សាវរីយ៍​នេះ​ឡើង ក្នុង​ស្មារតី​គោរព​ដឹងគុណ ចំពោះ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី​និង​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​តស៊ូ ពុះពារ​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ប្រកប​ដោយ​វីរភាព​ដ៏​ឧត្តុង្គឧត្តម គ្រប់​ដំណាក់កាល ដើម្បី​ឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាព​ដែនដី​និង​វឌ្ឍនភាព​នៃ​មាតុភូមិ​កម្ពុជា​។​ខួប​អនុស្សាវរីយ៍​នេះ ក៏​បាន​ប្រព្រឹត្តឡើង​ក្នុង​សភាពការណ៍​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ មាន​សន្តិភាព​ខាង​នយោបាយ​រឹងមាំ មាន​ការអភិវឌ្ឍន៍​ខ្លាំងក្លា​លើ​គ្រប់​វិស័យ ស្របពេល​ដែល​ប្រជាជន​កម្ពុជា កំពុង​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណ​តិ្ត​ទី​៤ កាលពី​ថ្ងៃ​ទី​៤​ខែមិថុនា ឆ្នាំ​២០១៧​កន្លងមក​នោះ​។​/ ណា​រិទ្ធ​

 

img20170629ret3-(1) img20170629ret3-(2) img20170629ret3-(4) img20170629ret3-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.