ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្ដេច​តេជោ ហ៊ុន សែន រិះគន់​ខ្លាំងៗ​ដល់​បក្សប្រឆាំង ដែល​ម្ខាង​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ម្ខាង​ខោក​ក្បាល គ​.​ជ​.​ប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ម្ខាង​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ម្ខាង​បែរ​ជា​ខោក​ក្បាល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​គម្រប់​៦៦​ឆ្នាំ នៃ​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដោយ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​ជាង​៥​ម៉ឺន​នាក់ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​គណបក្ស​នយោបាយ​ហ៊ាន​ធ្វើ ហ៊ាន​ទទួលខុសត្រូវ​ខ្លួន​និយាយ​ពី​ការ ប្រកាស​ជោគជ័យ ប៉ុន្ដែ​បែរជា​មក​ខោ​ក្បាល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រហូត​ដល់​ម្សិលមិញ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើការ​បំភ្លឺ​… ខ្ញុំ​គិតថា​ពួកគេ មិន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដីសុខ​ណាមួយ​ទេ យើង​ត្រូវតែ​តស៊ូ​ជម្នះ​ទប់ស្កាត់​នូវ​អ្វី​ដែល​ជា​ធាតុ​អាសិរពិស និង​សាហាវ​របស់​ពួកគេ​»​។​

​ការ​ថ្លែង​រិះគន់​ខ្លាំងៗ​បែបនេះ របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ កន្លងមកនេះ មិនទាន់​បំពេញ​លក្ខខណ្ឌ​ពេញលេញ តាម​គោលការណ៍ នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​
​ប៉ុន្ដែ​ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្ដីថ្លែងការណ៍​នេះ វា​ហាក់ដូចជា​ផ្ទុយ​ពី​អ្វី​ដែល​បាន​អួតអាង និង​ការប្រកា​សក្ដែងៗ​ពី​ដំបូង​ថា គណបក្ស​នេះ​ទទួល ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ព្រោះ​តែ​ខ្លួន​ទទួល​បាន​ចំនួន​ឃុំ​-​សង្កាត់​ជិត​៥០០​ឃុំ​-​សង្កាត់​។​

​ទង្វើ​ទាំងអស់នេះ​ហើយ ទើប​ធ្វើឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការរិះគន់​ខ្លាំងៗ​ទៅ​វិញ​ថា ម្ខាង​ប្រកាស​ទទួលស្គាល់​លទ្ធផល និង​ម្ខាង​ទៀត​ខោល​ក្បាល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ទាំងនេះហើយ ស្ដែងចេញ​នូវ​ភាព​ក្រ​ឡែក​ក្រឡុក គ្មាន​ការទទួលខុសត្រូវ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​។​

​ពាក់ព័ន្ធ​ជាមួយ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ​, អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បានចេញ​សេចក្តីថ្លែងការណ៍ ច្រាន​ចោល​ភ្លាមៗ ដោយ​ចាត់ទុកថា ការនិយាយ​របស់ CNRP ក្នុង​សេចក្តីថ្លែងការណ៍​នោះ គឺជា​ការ​មួលបង្កាច់​គ្មាន​ការពិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​។​

​ក្នុង​សេចក្តី​ថ្លែង​ការ​របស់ CPP បាន​សង្កត់ធ្ងន់ថា «​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា ចំពោះ​ការនិយាយ​មួលបង្កាច់ គ្មាន​ការ​ពិត និង​គ្មាន​ការទទួលខុសត្រូវ របស់​គណបក្ស​សា​ង្គ្រោះ​ជាតិ ដែល​ធ្វើឲ្យ​មាន​ការភាន់ច្រឡំ​ដល់​សាធា​រណៈ​មតិជាតិ និង អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​»៕
​លោក ហុក វិបុល​

 

img20170628r1-(11)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.