ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ខួប​អនុស្សាវរីយ៍​៦៦​ឆ្នាំ នៃ​ថ្ងៃកំណើត​គណៈបក្ស​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ព្រឹក​មិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា រួមជាមួយ​និង​សមាជិក សមាជិកា​ប្រមាណ​៥​ម៉ឺន​នាក់ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​គម្រប់​៦៦​ឆ្នាំ ថ្ងៃកំណើត​គណៈបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ឆ្នាំ​១៩៥១-២៨​មិថុនា ឆ្នាំ​២០១៧) ដែល​ពិធី​នេះ បាន​ធ្វើ​ឡើង​យ៉ាង​មហោឡា​រឹក នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ​។ ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក​ឡើង​ចាប់ពី​ខែ​មេសា ឆ្នាំ​១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ​ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​នូវ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស​និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំង​ប្រទេស​វាយ​ផ្ដូលរំលំ​របប​ដ៏យង់​ឃ្នង​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បន្ត​ថា​ក្នុង​រយៈពេល ៣៨​ឆ្នាំ​មកនេះ ក្នុង​តួនាទី​ជា​គណបក្ស​ដឹកនាំ​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​ស្នាដៃ​ធំៗ ជា​ប្រវត្តិសាស្ដ្រ​ជូន​ជាតិ​ជាច្រើន​ដែល​បាន​បំរើ​ជា​ប្រយោជន៍​ជាតិ​មាន​តុ​ភូមិ និង​ធ្វើអោយ​ប្រជាតិជាតិ​មាន​ការអភិវឌ្ឍ រីកចម្រើន​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោបាន​មានសប្រសាសន៍​សង្កត់​ធ្ងន់​ផងដែរ អំពី​ការ ថែរក្សា​ការពារ​សន្តិភាព​ដែល​ជា​សេចក្តីត្រូវការ​ចំ​បា​ចច់​បំផុត​របស់​ប្រទេសជាតិ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សមាជិក សមាជិកា​គណបក្ស ប្រជាជន​កម្ពុជា និង​ជនរួមជាតិ នៅ​គ្រប់​ឃុំ សង្កាត់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងមកនេះ​។ តាមរយៈ​ជ័យជំនះ​ដ៏​ធំធេង​នេះ គឺ​បាន​ធានា​នូវ​មូលដ្ឋាន​យ៉ាងរឹងមាំ​សម្រាប់ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈាន​ទៅ​ទទួល​ជ័យជម្នះ ដ៏​ត្រចះត្រចង់​ជាថ្មីទៀត ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​ទៀត​៕

 

img20170628r1-(1) img20170628r1-(11) img20170628r1-(12) img20170628r1-(10)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.