ខេត្តប៉ៃលិន ៖ ក្រុមអាជីវករ ដែលប្រកបរបរលក់ដូរម្ហូបអាហារ នៅក្នុងផ្សារ និងខាង មុខក្បែរផ្សារសាមគ្គី ហៅប៉ាហ៊ីជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្តចំពោះការដើរ ត្រួតពិនិត្យ និងចាប់ទំនិញរបស់កាំកុងត្រូលសាខាខេត្តប៉ៃលិន ដោយពួកគាត់ខ្សឹបខ្សៀវដា ក់គ្នាថា កាំកុងត្រូល និងខាងមន្ទីរពាណិជ្ជកម្ម ពូកែដើរពិនិត្យ និងចាប់ទំនិញ ដែលពួកគេ ទិញពីឈ្មួញយកទៅលក់ដូរនៅតាមតូបនានាក្នុងផ្សារ រីឯទំនិញដែលឈ្មួញដឹកតាមម៉ូតូ និង រថយន្តរាប់សិបគីឡូ ចូលមកក្នុងទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ អត់ធ្លាប់ឃើញខាងកាំកុងត្រូល ឬមន្ត្រីជំនាញណាមួយធ្វើការ ត្រួត ពិនិត្យឱ្យបានដិតដល់ ឬចាប់នោះឡើយ ពោលគឺម្ហូបអាហារមួយចំនួនមានសារធាតុគី មី ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានរៀបរាប់ឱ្យដឹងថា ក្នុងការលក់ ដូររាល់ថ្ងៃ ដូចជាម្ហូបអាហារ មឹក បង្កង បង្គារ ជាដើម ដែលពួកគេទិញពីឈ្មួញនាំចូលមកពី ប្រទេសថៃ តែងតែព្រួយបារម្ភខ្លាចក្រែងខាងកាំកុងត្រូលចាប់យកទៅបោះចោល ខណៈពិនិ ត្យឃើញមានសារធាតុគីមី ឬគេចោទថាខូចគុណភាពជាដើម ។ ប្រភពបន្តទៀតថា ពួកគា ត់សង្ស័យថា ខាងកាំកុងត្រូលដើរចាប់ទំនិញជាញឹកញាប់ ដោយមានអ្នកកាសែត និងអ្នក ទូរទស្សន៍មួយចំនួនដើរអមស៊ីប៉េ គ្រាន់តែបង្ហាញយកមុខ (ម៉ាម៉ា យកតែសូង) ឱ្យប្រជាពល រដ្ឋ ឬទស្សនិកជនឃើញប៉ុណ្ណោះ ។ តែធាតុពិត ភាគច្រើនក្រុមឈ្មួញបានរកស៊ីដឹកតាមម៉ូតូ ឬរថយន្តចូលមកពីទឹកដីប្រទេសថៃ អត់មានការត្រួតពិនិត្យអ្វីនោះទេ ដោយចាំតែយកលុយ ប៉ុណ្ណោះ ។ ពួកគាត់មានការព្រួយបារម្ភថា បើសិនជាខាងកាំកុងត្រូលរកឃើញមានសារធាតុ គីមីនៅក្នុងមឹក បង្គារ ដែលពួកគាត់ដាក់លក់ ហើយយកទៅបោះចោល នោះពិតជា ធ្វើឱ្យ ខាតបង់ថវិកាអស់ជាច្រើន ព្រោះពួកគាត់ទិញបន្តពីឈ្មួញ ដែលដឹកចូលមកក្នុងខេត្តប៉ៃលិ នតាមច្រកទ្វារអន្តរជាតិព្រំ ហើយគ្រាន់តែដើរឆែកឆេរតាមផ្សារ កន្លែងតូបរបស់ពួកគាត់ លក់ដូរបែបនេះ ពិតជាធ្វើឱ្យអាជីវករអាក់អន់ចិត្តយ៉ាងខ្លាំង ។ ម្យ៉ាងវិញទៀត ការដើរចាប់ ទំនិញនេះ ធ្វើឡើងតែចំពោះតូបលក់ដូរតូចៗ ប៉ុណ្ណោះ រីឯតូបធំៗ អត់ឃើញមានការត្រួតពិ និត្យអ្វីនោះឡើយ ។
ចំណែកឈ្មួញមួយចំនួនដែលរកស៊ីដឹកត្រី សាច់ជ្រូក សាច់មាន់ និងទំនិញផ្សេងៗ តា មម៉ូតូពេលព្រឹកៗ បានបង្ហើបឱ្យដឹងថា ពេលខ្លះពួកគេឃើញក្រុមឈ្មួញទុច្ចរិតដាក់សារធាតុ គីមីម្យ៉ាង ដែលរក្សាម្ហូបអាហារបានយូរនៅក្នុងត្រី បង្គារ មឹក និង ម្ហូបអាហារមួយចំនួន នៅក្នុងទឹកដីថៃ រួចដឹកតាមម៉ូតូ និងរថយន្តយកទៅលក់ដូរចែកចាយនៅក្នុងខេត្តប៉ៃលិន និងរហូតទៅដល់ខេត្តបាត់ដំបង ព្រមទាំងខេត្តផ្សេងៗ ជាច្រើនទៀតផងដែរ ។ ដូច្នេះម្ហូប អាហារដែលនាំចូលមកពីប្រទេសថៃពិតជាអត់មានសុវត្ថិភាពប៉ុន្មាននោះឡើយ ដោយអត់ ខាងកាំកុងត្រូលធ្វើការត្រួតពិនិត្យនៅច្រកទ្វារមួយនេះឱ្យបានត្រឹមត្រូវនោះឡើយ ហើយពួក គេក៏មានការព្រួយបារម្ភពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរទូទៅផងដែរ ។ ចំណែកអ្នកខ្លះ ទៀតបានឱ្យដឹងថា គ្រាន់តែបង់លុយឱ្យខាងកាំកុងត្រូលនោះជាការស្រេច ក្នុង១ម៉ូតូ២ពាន់ រៀល រីឯរថយន្តបង់តម្លៃផ្សេងលើសនេះ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ខាងកាំកុងត្រូលសាខា ខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មបានដើរត្រួតពិនិត្យទំនិញខូចគុណភាព និង មឹក បង្គារ នៅក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ី ដោយមានរថយន្តក្រុមការងារចុះធ្វើតេស្តមើលផង ដែរ ៕
ដោយ ៖ នីយ៉ា





