ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

​សមត្ថកិច្ច​ខេត្ត​កែប បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​បញ្ជូនទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ឃាត់ខ្លួន រួម​ជាមួយ​ថ្នាំញៀន​ចំនួន​៩​កញ្ចប់ ដោយ​ការ​បង្ល្រាប​នេះ​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាម​ជំនាញ​រូ​ច​មក​។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សួន តេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​លីវ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២២​ខែមិថុនា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ភូមិ ឃុំ​ខាងលើ​។​

ទាក់ទិន​នឹង​ករណី​នេះ​ដែរ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ការឈាន​ទៅ​បង្ក្រាប​គ្រឿងញៀន​ទទួលបាន​ជោគជ័យ គឺ​ដោយសារ​មាន​ការពិនិត្យ​ស្រាវជ្រាវ  តាម​ជំនាញ​បាន​ច្បាស់លាស់ និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត និង​លោក​ឧត្តមសេនីយ៍ទោ អ៊ីង​សំអុល ស្នងការ​នគរបាល​ខេត្ត ទើប​ដាក់​បញ្ជា​ឲ្យ​កំលាំង​សមត្ថកិច្ច​ស្រុក​ដំណាក់​ចង្អើរ សហការ​ជាមួយ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​ខាងលើ ក៏​ប្រទះឃើញ​មាន​លាក់ទុក​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៩​កញ្ចប់​ក្នុង​នោះ​មាន​(​ធំ​២​កញ្ចប់​) ​ព្រម​ទាំង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ផង​ដែរ​។​

យោងតាម​ចំលើយ ជនសង្ស័យ​បាន​និយាយថា គេ​បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ឆ្នាំ​២០១១ ដល់​សព្វថ្ងៃ ហើយ​ក៏​ធ្លាប់​ចូល​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​មួយ​លើក កាលពី​ថ្ងៃ​ទី​២៦.​កុម្ភៈ ឆ្នាំ​២០១៥ បាន​រយះពេល​៦​ខែ តែ​ក្រោយ​ចេញពី​មណ្ឌល​បាន​មួយរយៈ ក៍​បាន​ប្រើប្រាស់​គ្រឿងញៀន​ឡើងវិញ ហើយ​ក៏​ចាប់ផ្តើម​លក់​ចែកចាយ​ថែមទៀត​ផង ដោយ​គេ​បាន​នាំយក​មក​ពី​ភ្នំពេញ មក​វេច​ខ្ចប់​ដោយ​ខ្លួនឯង ដើម្បី​ចែកចាយ​បន្ត​នៅ​មូលដ្ឋាន​ខាងលើ​។​

ដោយ​ផ្អែក​លើ​ចម្លើយសារភាព ជនសង្ស័យ​រួម​និង​វត្ថុតាង​ពាក់ព័ន្ធ សមត្ថកិច្ច​បាន និង​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែមិថុនា ឆ្នាំ​២០១៧​នេះហើយ​។​/​
ណា​រិទ្ធ​

 

img20170624aa (3) img20170624aa (4) img20170624aa (5) img20170624aa (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.