ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

សមត្ថកិច្ច​បំបែកសំបុក​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៥​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ក្រុម​ប្រព្រឹត្ត​គ្រឿងញៀន​មួយក្រុម​ដែល​បាន​សំងំ​លាក់ខ្លួន​សេព​គ្រឿងញៀន​យ៉ាង​ភ្លើតភ្លើន​នោះ​ត្រូវបាន កំលាំង​អន្តរាគ​ម​របស់​ស្នងការ​ខេត្ត​កំពត​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​។  ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​ស្នងការ​ខេត្ត សមត្ថកិច្ច​កង​អន្តរាគមន៍​ពិសេស​ដឹកនាំ​ផ្ទាល់​ពី​លោក​វរ​សេ​នី​យ​ទោ លក ញ៉ាវ ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​កំពត និង​ក្រោម​ការសម្របសម្រួល​ពី​លោក​ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត​ផង ទើប​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ ២០១៧​នេះ បាន​ចុះ​បង្ក្រាប​សំបុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​ទៀត ដែល​ក្រុម​ជនល្មើស​កំពុង​ប្រមូលផ្តុំ​គ្នា​ជក់​និង​ចែកចាយ​យ៉ាង​សប្បាយ ស្ថិតក្នុង​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែ​ង​ ស្រុក​ទឹកឈូ ខេត្ត​កំពត ។​

​លោក​វរសេនីយទោ លក​ញ៉ាវ បានឲ្យដឹងថាៈ នៅពេល​ដឹងថា​កំលាំង​សមត្ថកិច្ច ចុះ​ទៅ​ដល់​សំបុក​លាក់​ខ្លួន​របស់​ពួកគេ ពេលនោះ ក្រុម​ជនល្មើស​ទាំង​នោះ​បាន​រត់​បែកខ្ញែក​គ្នា​(​រត់​កាត់ ស្រែ​បឹង​) ប៉ុន្តែ​ទោះបី​យ៉ាងណា​សមត្ថកិច្ច​នៅតែ​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ និង​មេក្លោង​ដែល​នៅ​ពីក្រោយ​យកមក​ផ្តន្ទាទោស​មិន​ឲ្យ​ពួកគេ​រួច​ខ្លួន​ឡើយ ។​

​លោក​បាន​បន្តថា ក្នុង​ប្រតិ​ប​តិ្ត​ការដ៏​ក្តៅគគុក​នេះ​ដែរ កំលាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​និង​រឹបអូស​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៥​កញ្ចប់​តូច ដែល​ក្រោយ​ពី​ពួកគេ​ចែកចាយ​ទុក សំរាប់​ជក់​។​

​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​មាន​៖ ទី​១-​ឈ្មោះ អ៊ុន កៃ​យ៉ូម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​២-​ឈ្មោះ វ៉ាន់ ហេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ​(​អ្នក​ទាំង​
​ពីរ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​) ទី​៣-​ឈ្មោះ​ង៉ែត ស៊ុប​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៤-​ឈ្មោះ​អ៊ុង សុះ​
​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៥-​ឈ្មោះ ហុង រតនា ភេទ ប្រុស អាយុ​២៦​ឆ្នាំ​(​អ្នក​ទាំង​បី​រស់នៅ​ភូមិ​នៅ​ក្រាំង​
​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ ណា​រិទ្ធ​
​

 

 

img20170623rr1 (1) img20170623rr1 (99) img20170623rr1 (8)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.