ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អភិបាលខេត្តព្រះសីហនុ ចាត់ឲ្យអាជ្ញាធរចុះដកហូតបារីអេឡិចត្រូនិច ពីអាជីវករដែលលក់ឧបករណ៍នេះ ចាប់ពីថ្ងៃនេះទៅ

អភិបាលខេត្តព្រះសីហនុ ចាត់ឲ្យអាជ្ញាធរចុះដកហូតបារីអេឡិចត្រូនិច ពីអាជីវករដែលលក់ឧបករណ៍នេះ ចាប់ពីថ្ងៃនេះទៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធជួយណែនាំផ្សព្វផ្សាយបំផុសស្មារតីមហាជនជាពិសេស គឺស្រទាប់យុវ័យ ធ្វើយ៉ាងប្រជាពលរដ្ឋមានភាពភ័យខ្លាចកាន់តែខ្លាំងឡើងៗ ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រើប្រាស់បារីអេឡិចត្រូនិច ឬ (Vape)។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ លោកអភិបាលខេត្ត ក៏បានបន្ថែមទៀតថា អាវុធដែលសំខាន់ជាងគេ គឺប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញសង្គមនានា។ លោកស្នើឲ្យមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុទាំងអស់លើកឡើងនូវចំណុចប៉ះពាល់ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ។ ចំណុចប៉ះពាល់ទាំងនោះ មានដូចជា ធ្វើឲ្យអ្នកប្រើប្រាស់ឆាប់ចុះខ្សោយប្រព័ន្ធការគិត ខូចខួក្បាល គ្មានភាពវៃឆ្លាត ធ្វើឲ្យខូចសួតជាដើម។

លោកអភិបាលខេត្ត បានចាត់វិធានការ ឲ្យអាជ្ញាធរចុះធ្វើការណែនាំ ដូចដែលក្រសួងសុខាភិបាលបានធ្វើការប្រកាស និងផ្សព្វផ្សាយដល់អាជីវករ រួចដកហូតនូវអាជីវករណាដែលមានលក់បារីអេឡិចត្រូនិច (Vape) និងមិនឲ្យមានការទិញលក់ដូរបន្តទៀត ចាប់ពីថ្ងៃចាត់វិធានការនេះតទៅ។

លោក គួច ចំរើន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បារីនេះ បង្វែរពីការយកលុយ និងពេលវេលាដ៏មានតម្លៃ អានសៀវភៅ ទិញសៀវភៅអប់រំ ទិញម្ហូបចំណីណាជួយដល់សុខភាពជារឿងប្រសើរដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.