ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ជនសង្ស័យ​ម្នាក់​ធ្លាប់​ធ្វើ​កងទ័ព​ខ្មែរក្រហម​នៅ​ស្រុក​ម៉ាឡៃ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់​ពន្ឋ័ក​រណីរ​ក្សា​ទុក្ខ​អាវុធ​ខុស​ច្បាប់​ចំនួន និង​ថ្នាំញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ល្ងាច​ថ្ងៃទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែរ​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ប្រត្តិបតិ​ការស្រាវជ្រាវ​ស៊ើបអង្កេត​រក​ឃើញ​បុរស​ម្នាក់​ដែល​ធ្លាប់​ធ្វើ​កងទ័ព​ខ្មែរក្រហម​បាន​លាក់ទុក​អាវុធ​ចំនួន​៣​ដើម​ខុសច្បាប់​និង​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​ផង​ដែរ ។​

​សូម​ជំរាប​ដែរ​ថា​៖​ជនសង្ស័យ​ដែរ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​នោះ​មានឈ្មោះ ស៊ុម យ៉ុង ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​នៅ​ភូមិ​អូរ​កាច់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​បានឲ្យដឹងថា​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ក្រោយពី​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​១០​នាក់​នៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ឈ្មោះ ស៊ុម យ៉ុង ដែល​បាន​ជំពាក់​លុយ​ពួកគាត់​មិន​ព្រម​សង ជំពាក់​ក្នុង​ម្នាក់ៗ​ជិត​១០​ឆ្នាំ​មកហើយ​និង​ប្រជាពលរដ្ឋ​រាយការណ៍​ទៀតថា​នៅពេល​ពលរដ្ឋ​ទៅ​ទា​ប្រាក់​ជនសង្ស័យ​មាន​កាំភ្លើង​គំរាម​គំហែង​ប្រជាពលរដ្ឋ​ទៀត​ផង ។​

​លោក​ស្នងការរង​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បែប​នោះ ហើយ​លោក​ក៏​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ អាត់ ខែម និង​លោក​ព្រះរាជ​ង​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​និង​កម្លាំង​នគរបាល​ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ ហើយ​បាន​រកឃើញ​កាំភ្លើង​២​ដើម​ម៉ាក​AK ១​ដើម​និង​ម៉ាក​CKC ១​ដើម​គ្រាប់​ចំនួន​៣៧​គ្រាប់​,​បង់​ចំនួន​២​និង​ថ្នាំញៀន​ចំនួន​៥​គ្រាប់ ។

​នៅពេល​នោះ​កម្លាំង​នគរបាល​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ។ ក្រោយពី​សាកសួរ​ជនសង្ស័យ​រូប​នេះ​រួច​ហើយ កម្លាំង​នគរបាល​ក៏បាន​ឈាន​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ឡៃ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​សមត្ថកិច្ច​ក៏​បាន​រកឃើញ​និង​ដកហូត​អាវុធ​១​ដើម​ទៀត​ម៉ាក​AK47 គ្រាប់​ចំនួន​៥​គ្រាប់ និង​បង់​គ្រាប់ប់​ចំនួន​១​ផងដែរ ។​ចំណែក​ម្ចាស់​ឈ្មោះ ឡៃ បាន​រត់គេចខ្លួន​បាត់​នៅមុន​សមត្ថកិច្ច​ទៅ​ដល់​ផ្ទះ​។​

​លោក​ស្នងការរង​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​៖​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ុម យ៉ុង បាន​សារភាព​ថា​៖​រូបគេ​អតីត​ជា​ទាហាន​ខ្មែរក្រហម​។ លុះ​ក្រោយ​ពី​ធ្វើ​សមាហរណកម្ម​រួច​មក​រូបគេ​ក៏​ឈប់​ធ្វើជា​ទាហាន​មក​ធ្វើ​ជា​ពលរដ្ឋ​ប្រកប​មុខរបរ​ជា​ធម្មតា​។​

​កាំភ្លើង​៣​ដើម​ខាង​លើ​រូបគេ​និង​បក្ខពួក​ម្នាក់​ទៀត​រក្សាទុក​ចាប់តាំងពី​សម័យ​ពួកគេ​ធ្វើ​ជា​ទាហាន​ខ្មែរក្រហម​ដើម្បី​ទុក​ការពារ​ភូមិ​ប៉ុណ្ណោះ គ្មាន​បំណង​យក​ទៅ​ធ្វើ​សកម្មភាព​ប្លន់​នោះ​ឡើយ ។

​គួរ​បញ្ជាក់ដែរថា ៖ ការរក្សា​ទុក​អាវុធ​គ្មាន​តួនាទី​ប្រើប្រាស់ និង​គ្មាន​ការអនុញ្ញាត​ពី​ច្បាប់​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ បើ​ទោះបី​មិន​បាន​យក​អាវុធ​ទៅធ្វើ​សកម្មភាព​អ្វី​ក៏ដោយ ។​

​ជនសង្ស័យ​ឈ្មោះ​ស៊ុម យ៉ុង បាន​រង​ការ​ចោទ​ពី​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ អនុវត្ត​ខុស​និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​រង​ការចោទប្រកាន់​មួយ​ករណី​ទៀត​ពី​បទ​រំលោភ​លើ​សេចក្តី​ទំនុកចិត្ត​(​ជំពាក់​ប្រាក់​ប្រជាពលរដ្ឋ​)​ផង​នោះ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០១៧​នេះ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

 

img20170623rr1 (4) img20170623rr1 (3) img20170623rr1 (9)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.