ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ ទទួលបាននូវការកោតសរសើរ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ ទទួលបាននូវការកោតសរសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ ទទួលបាននូវការកោតសរសើរ

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ការសិក្សាឆ្នាំ២០២០-២០២១ និងលើកទិ សដៅបន្តសម្រាប់ឆ្នាសិក្សា២០២១-
២០២២ ក្រោមអធិបតីភាព ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិ ការក្រសួងអប់រំ យុវជន និងកីឡា លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន។

ក្នុងការបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំសិក្សារបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន នាពេលនេះ ធ្វើឡើងបន្ទាប់អង្គសន្និបាត បានដំណើរការអស់រយៈពេល២ថ្ងៃ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ប្រធានការិយាល័យ ក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ នាយក នាយិកាសាលាចំនួន២០០នាក់។

លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានអានរបាយការណ៍ឲ្យដឹងថា ៖ សន្និបាតប្រចាំឆ្នាំ ដែលមន្ទីរអប់រំយុវជន និងកីឡាធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។

លោកគូសបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្នុងរយៈពេល២ថ្ងៃនេះ អង្គសន្និបាត បានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរ និងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍អំពីគម្រោង សម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំ រួមមានការកសាងសាលារៀន បង្គន់អនាម័យ នៅតាមតំបន់ដាច់ស្រយោល ព្រមទាំងការជួយឧបត្ថម្ភទាំងសម្ភារៈបង្រៀន សម្ភារៈសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រងទប់ស្កាត់សិស្សបោះបង់ការសិក្សា ហើយសន្និបាតក៏បានធ្វើការសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាផងដែរ។

ចំណែកឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការបង្ហាត់បង្រៀន ប្រៀនប្រដៅណែនាំដល់សិស្សានុសិស្សឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ជាពិសេសគឺការសិក្សាបែបថ្មី ដែលត្រូវការកិច្ចសហការពីមាតាបិតាសិស្សានុសិស្សចូលរួម ដើម្បីឱ្យដំណើរការទៅមុខរលូន។

លើសពី នេះ ឯកឧត្តម ក៏សូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ត្រូវស្វែងយល់បន្ថែមទៀត ចំពោះការរៀនសូត្រ បច្ចេកទេសថ្មី គឺអក្ខរកម្មបច្ចេកវិទ្យា ដោយត្រូវឱ្យរៀនប្រើប្រាស់នូវការប្រើប្រាស់ប្រព័ន្ធអនឡាញ តេឡេក្រាម និងប្រើប្រាស់ប្រព័ន្ធស៊ូមជាដើម ដែលអាចជ្រុញឱ្យការងាររបស់យើងបានលឿនហើយ មានប្រសិទ្ធភាព ចំណាយអស់តិចផងដែរ។ ម្យ៉ាងវិញទៀត បើសិនជាលោកគ្រូ អ្នកគ្រូ មិនចេះប្រើបច្ចេកវិជ្ជា ទាំងនេះទេ នឹងធ្វើឱ្យការងាររបស់ខ្លួនមានការយឺតយ៉ាវ ហើយថែមទាំងដើរមិនទាន់សម័យទំនើបនេះឡើយ។
ឯកឧត្តម ក៏សូមក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាខាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវតែណែនាំដល់លោកគ្រូអ្នកគ្រូ អនុវត្តតាមវិធានរបស់រាជរដ្ឋាភិបាលកម្ពុជាបន្តទៀត គឺ៣កុំ ៣ការពារ ព្រោះបញ្ហាជំងឺកូវីដ១៩ កំពុងតែមានការផ្ទុះឡើងវិញ៕ ដោយ ៖ ស សារឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.