ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីប្រភេទអាជីវកម្ម ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីប្រភេទអាជីវកម្ម ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីប្រភេទអាជីវកម្ម ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីប្រភេទអាជីវកម្ម ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ

ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២​

ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីប្រភេទអាជីវកម្មលក់ដូរទំនិញ និងផ្តល់សេវាកម្មអន ឡាញ៦ប្រភេទ ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ ខណៈការអនុវត្តការផាក ពិន័យ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។​

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃនេះថា សហគ្រាសឯកបុគ្គលនីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្ម ដើម្បីក្លាយជាអាជីវកម្មស្របច្បាប់ ក្នុងប្រទេសកម្ពុជា។

ចំពោះអាជីវកម្ម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យ ជាប្រាក់១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម និងអាចមានការផ្តន្ទាទោសដូច មានចែងក្នុង ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។​

ឯកឧត្តមបានគូសបញ្ជាក់ថា ទន្ទឹមនឹងការតម្រូវឱ្យអាជីវកម្មអនឡាញត្រូវតែចុះបញ្ជី ដំណើរការអាជីវកម្មនោះ ក្រសួងក៏បានពិនិត្យមើលពីប្រភេទអាជីវកម្មមួយចំនួនដែល មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចុះបញ្ជីនោះទេ ដោយអាជីវកម្មតាមអនឡាញ ដែលត្រូវបាន លើកលែងនោះរួមមាន៖ ទី១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវា របស់ខ្លួនដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់ កសិផល។ ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មាន ផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះ ក៏មិនចាំបាច់ចុះបញ្ជីនោះដែរ។ ទី៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមាន ផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅ ការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ទី៥. ការលក់ទំនិញជា ស្នាដៃសិល្បៈ។ និងទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់ បង្រៀន ជាសិក្ខាសាលា ជាដើម។

​សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះ បញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់ គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញ។

ដោយតម្លៃសេវា នៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណវិញ មានតម្លៃ ២០ម៉ឺនរៀល សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ។​គួរបញ្ជាក់ដែរថា បើមើលពីរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសថា នៅក្នុងរយៈពេល ២ឆ្នាំពេញនេះ ក្រុមហ៊ុនចំនួន ១ម៉ឺន ៤ពាន់ បានចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការអនុម័ត ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់ ៦រយលានដុល្លារអាម៉េរិក ខណៈអ្នកជំនាញសេដ្ឋកិច្ចអះអាងថា ចំនួននេះហាក់នៅ ទាបនៅឡើយ ធៀបនឹងចំនួនអាជីវកម្ម ដែលកំពុងរកស៊ីនៅកម្ពុជា៕ 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.