ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

អភិបាលខេត្តព្រះសីហនុ៖ រាល់គ្រប់អាវុធកែច្នៃដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន ត្រូវចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់

អភិបាលខេត្តព្រះសីហនុ៖ រាល់គ្រប់អាវុធកែច្នៃដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ និងដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន ត្រូវចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ សាលាខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ស្នងការខេត្ត ព្រះរាជអាជ្ញា មេបញ្ជាការ-មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ ប្រធានសាខាគយនិងរដ្ឋាករ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍ ប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តផងដែរ។

លោក គួច ចំរើន បានថ្លែងថា យើងប្រជុំក្នុងក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ហើយកិច្ចប្រជុំនេះបានផ្តោតទៅលើវិធានការ៤ចំនុចដែលចំនុចមានដូចជា៖

*ទី១៖ ការទប់ស្កាត់ការសម្អាតប្រាក់និងហិរញ្ញបទានភេវកម្ម
*ទី២៖ ការទប់ស្កាត់ និងចាត់វិធានការនូវការប្រើប្រាស់រថយន្តចង្កូតស្តាំ
*ទី៣៖ ការទប់ស្កាត់ និងចាត់វិធានប្រឆាំងការជួយដូរ និងប្រើប្រាស់បារីអេឡិចត្រូនិច
*ទី៤៖ ការទប់ស្កាត់ វិធានការលើការចោរលួចខ្សែរភ្លើង។

ក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្ថែបទៀតថា រាល់គ្រប់អាវុធកែច្នៃមានដូចជា អាវុធប្រើខ្យល់ ប្រើហ្គាស អាវុធធ្វើពីឈឺ ដែកផ្សេងៗ ដែលអាចសម្លាប់មនុស្សបាន ត្រូវចាត់ទុកជាអាវុធខុសច្បាប់ទាំងអស់។

អភិបាលខេត្តព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា អាវុធប្រើខ្យល់ ប្រើហ្គាគេអាចយកទៅច្នៃប្រើជាគ្រាប់ពិតបានដែលអាចបង្ករជារបួសស្នាម ឬសម្លាប់មនុស្សតាមដែលគេយកទៅបង្ក ចាត់ទុកថាជាអំពើខុសច្បាប់ នឹងមិនលើកលែងចំពោះជនណាដែលមានរក្សាទុកអាវុធដែលមានខាងលើនេះ គឺត្រូវផ្តន់ទាទោសទៅតាមច្បាប់។

ជាចុងក្រោយនៃកិច្ចប្រជុំនេះ លោក គួច ចំរើន ក៏បានថ្លែងអំណគុណ និងកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកច្បាប់ទាំងអស់ ដែលមានការសហប្រតិបត្តិកន្លងមកបានធ្វើការបានល្អ ស្រស្រាក់ស្រស្រាំ ម៉ត់ចត់ និងការចុះបង្ក្រាបនានាបានយ៉ាងល្អប្រសើរ អ្វីដែលសំខានគឺបញ្ហាការគ្រប់គ្រង ប្រើប្រាស់ ដឹកជញ្ជូន និងស្តុកទុកអាវុធខុសច្បាប់ហើយលោក គួច ចំរើន សូមឲ្យមានការខិតខំប្រឹងប្រែងទប់ស្កាត់ បន្តលើចំនុចនេះ និងដាក់វិធានការស្រាវជ្រាវបន្ថែមលើការងារនេះឲ្យកាន់តែតឹងរឹងថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.