ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី០៩ ខែកក្កដាខាងមុខ ព្រះមហាក្សត្រនឹងយាងដាំកូនឈើ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំ 

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី០៩ ខែកក្កដាខាងមុខ ព្រះមហាក្សត្រនឹងយាងដាំកូនឈើ នៅខេត្តបាត់ដំបង ដើម្បីអបអរសាទររុក្ខទិវា បន្ទាប់ពីខកខានអស់ពីរឆ្នាំ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងយាន ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី «រុក្ខទិវា ០៩កក្កដា» ដែលរៀបចំឡើងនៅខេត្តបាត់ដំបង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រយៈពេល២ឆ្នាំមកនេះ ដោយសារតែការរីករាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យកម្ពុជាអាក់ខាន ក្នុងការប្រារព្ធនូវ «ទិវាមច្ឆជាតិ ០១ កក្កដា» និង «រុក្ខទិវា ០៩ កក្កដា» ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារការគ្រប់គ្រងកូវីដ១៩ បានយ៉ាងល្អ កម្ពុជាអាចប្រារព្ធពិធីទាំង២នេះបានឡើងវិញ តាមគន្លងថ្មី។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ ព្រះមហាក្សត្ររបស់យើង ព្រះអង្គនឹងយាងមកដាំកូនឈើ នៅខេត្តបាត់ដំបង»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការលែងកូនត្រីមិនមែនធ្វើតែមួយថ្ងៃ នៅថ្ងៃ០១ កក្កដានោះទេ គឺលែងពេលណាក៏បាន ថ្ងៃណាក៏បាន ហើយការប្រារព្ធពិធី គឺគ្រាន់តែជានិមិត្តរូបអំពីយុទ្ធនាការនៃការលែងកូនត្រីប៉ុណ្ណោះ ដូចគ្នានឹងការដាំកូនឈើដែរ មិនមែនដាំត្រឹមតែថ្ងៃ០៩ ខែកក្កដា តែមួយថ្ងៃនោះទេ គឺអាចដាំរាល់ថ្ងៃ គ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន។

សូមជម្រាបថា បុណ្យ «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.