ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម ត្រូវបានសមត្ថកិច្ចស្រុកស្នួលបង្ក្រាបបាន

ឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម ត្រូវបានសមត្ថកិច្ចស្រុកស្នួលបង្ក្រាបបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈើក្រញូងបម្រុងនាំឆ្លងដែនទៅវៀតណាម ត្រូវបានសមត្ថកិច្ចស្រុកស្នួលបង្ក្រាបបាន

(ក្រចេះ) ៖ សមត្ថកិច្ចស្រុកស្នួលបង្ក្រាបបានឈើក្រញូងដែលក្រុមឈ្មួញបំរុងនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកងាំ៦២ដែលស្ថិតនៅក្នុងឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះនៅល្ងាចថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២២។

នៅក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្វបានឆ្មក់ទៅបង្ក្រាបរថយន្តនិងរម៉កដឹកឈើប្រណិតទាំងនោះដែលក្រុមឈ្មួញបានរៀបចំដាក់ចេញពីឃ្លាំងមួយកន្លែងស្ថិតនៅក្នុងផ្លូវច្រកភីធីវ៉ាយទៅប្រទេសវៀតណាមតាមច្រករបៀងងាំ៦២។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តសាំយ៉ុងមួយគ្រឿងត្រូវបានបើករត់គេចគណះគេដឹងខ្លួនទាន់បម្សល់ទុករម៉កដែលមានផ្ទុកឈើក្រញ៉ូងនិងឈើគគីរពីសន្លឹកដែលមានមុខកាត់ធំ ។
បើតាមប្រភពពីសមត្ថកិច្ចនៅស្រុកស្នួលបានបញ្ជាក់ឱ្យដឹងថាច្រករបៀងងាំ៦២ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់មន្ត្រីប៉ុស្ដិ៍ព្រំដែននិងមន្ត្រីចម្រុះដែលប្រចាំការនៅច្រកងាំមួយនេះគឺតែងបើកដៃឲ្យមានការដឹកជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿងនិងរថយន្តសាំយ៉ុងរថយន្តហាយលិនដឺឬក៏រថយន្តឡង់គ្រីស័រជាដើម។

ហើយរាល់ការចរាចរឈើទៅប្រទេសវៀតណាមបាននៅតំបន់នោះគឺមានមនុស្ស ពីបី នាក់ដែលជាមេក្លោងនិងអ្នកចាត់ចែងរៀបចំនិងការត់ការដើម្បីឱ្យមានការចរាចរទៅបានយ៉ាងរលូន។
មនុស្ស ពីបី នាក់ដែលគេដឹងថា មានឈ្មោះតាវី ដែលជាជនជាតិវៀតណាមគឺជាមេឈ្មួញដុះស្លែដែលប្រចាំក្នុងការទិញឈើប្រណិតពីរថយន្តគ្រប់ប្រភេទដែលដឹកមកពីខាងខេត្តស្ទឹងត្រែងឬក៏ខេត្តមណ្ឌលគីរីដើម្បីស្តុកទុកនៅឃ្លាំងផ្ទះរបស់ខ្លួននៅច្រកផ្លូវភីធីវ៉ាយដើម្បីនាំចេញទៅប្រទេសវៀតណាមតាមច្រករបៀងខាងលើ។

ក្នុងនោះក៏មានមនុស្សចំណិតរបស់ តាវី គឺលោកខឿនដែលជាមន្ត្រីយោធាប្រចាំទិសនៅច្រកងាំ62 នោះជាអ្នកផ្ដល់ប្រឹក្សានិងរៀបចំផែនការនៅក្នុងការដឹកជញ្ជូននាំឈើឆ្លងដែនទៅមកដោយរលូន។

ពីព្រោះមនុស្សពីរបីនាក់នេះគឺជាអ្នកដែលពិសេសនៅក្នុងការទាញនាំឈ្មួញមកពីប្រទេសវៀតណាមបោះទុនសម្រាប់ការទទួលបញ្ជាទិញឈើពីតំបន់ផ្សេងៗនិងនាំឆ្លងដែនចេញចូលទៅដោយសេរី។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី 29 នេះសមត្ថកិច្ចបានឃ្លាំមើលនិងឈានទៅបង្ក្រាបបានរម៉កមួយគ្រឿងខណៈដែលរថយន្តចជាច្រើនផ្សេងទៀតបានរត់គេចបាត់។
ហើយនៅក្នុងខណៈដែរសមត្ថកិច្ចបង្ក្រាបគឺមានឈ្មួញឈ្មោះតាវីដែលជាជនជាតិវៀតណាមនោះចេញមកសម្របសម្រួលនិងសុំចរចាដើម្បីកុំឲ្យសមត្ថកិច្ចធ្វើការរឹបអូសយកឈើប្រណីតទាំងនោះ។

តែយ៉ាងណាក៏ដោយសមត្ថកិច្ចក៏បានរឹបអូសយកមធ្យោបាយដឹកជញ្ជូននិងឈើទាំងនោះទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួលដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

   

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.