ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោក មឿន រស្មី ចាងហ្វាងសារព័ត៌មាន រស្មីញ៉ូ នាំយកថវិកាសមាគម អ្នកសារព័ត៌មាន ជាង១លានរៀលចូលរួមរំលែកទុក្ខគ្រួសារសពលោក សូ ចាន់វុត្ថា អតីត:តួនាទីនិពន្ធនាយករង គេហទំព័រ រស្មីញ៉ូ

លោក មឿន រស្មី ចាងហ្វាងសារព័ត៌មាន រស្មីញ៉ូ នាំយកថវិកាសមាគម អ្នកសារព័ត៌មាន ជាង១លានរៀលចូលរួមរំលែកទុក្ខគ្រួសារសពលោក សូ ចាន់វុត្ថា អតីត:តួនាទីនិពន្ធនាយករង គេហទំព័រ រស្មីញ៉ូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក មឿន រស្មី ចាងហ្វាងសារព័ត៌មាន រស្មីញ៉ូ នាំយកថវិកាសមាគម អ្នកសារព័ត៌មាន ជាង១លានរៀលចូលរួមរំលែកទុក្ខគ្រួសារសពលោក សូ ចាន់វុត្ថា អតីត:តួនាទីនិពន្ធនាយករង គេហទំព័រ រស្មីញ៉ូ

ភ្នំពេញ÷នៅព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ លោក មឿនរស្មីចាងហ្វាងសារព័ត៌មាន រស្មីញ៉ូ នាំយកថវិកាសមាគម អ្នកសារព័ត៌មាន ជាង១លានរៀលចូលរួមរំលែកទុក្ខគ្រួសារសពលោក សូ ចាន់វុត្ថា ដែល ជានិពន្ធនាយករង គេហទំព័រ រស្មីញ៉ូ
ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយជំងឺលើសឈាម ត្រូវធ្វើបុណ្យ នៅគេហដ្ឋានរបស់សព ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមការងាររបស់អង្គភាព គេហទំព័រ រស្មី ញ៉ូ
https://www.rmn.asia
បាននាំយកនូវថវិកាមួយចំនួនជូនក្រុមគ្រួសារសពដើម្បីចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធ នៅថ្ងៃបុណ្យ ៧ថ្ងៃរបស់សពលោក សូ ចាន់វត្តា ដែលបានទទួលមរណភាព។

ថវិការចូលរួមមានរាយនាម÷
១.លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៤០០០០០រៀល(សែសិបមុឺនរៀល)

២.លោកបណ្ឌិត ម៉េង សោភណ្ឌ័
ប្រធានសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិកមាន អឹម អេស ជេ MSJ ចំនួន ២០០.០០០ រៀល(ម្ភៃមុឺនរៀល)

៣ លោក មឿនរស្មីចាងហ្វាងសារព័ត៌មាន រស្មីញ៉ូនិងសហការីសហកានីក្នុងអង្គភាពនឹងអង្គភាពផ្សេងៗទៀតចំនួន ៥០០០០០ រៀល(ហាសិបមុឺនរៀល)ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសព។
បេីយោងតាមលោក មឿន រស្មី ចាងហ្វាងគេហទំព័រ រស្មី ញ៉ូ បានបញ្ជាក់ថា÷ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានិពន្ធនាយក និពន្ធនាយករង អ្នកសារព័ត៌មាន ព្រមទាំងប្រធានសមាគមអ្នកសារព័ត៌មាន MSJ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។

ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះក្រុមគ្រួសារសពផងដែរ។
តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
បានបួងសួងដល់វត្ថុស័ក្តិសិទ្ធ ក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ ជូនដល់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី និពន្ធនាយក និពន្ធនាយករងអ្នកសារព័ត៌មានក្នុងអង្គភាពគេហទំព័រ រស្មី News ព្រមទាំងប្រធានសមាគមអ្នកសារព័ត៌មានMSJ ។
លោក មឿន រស្មី សូមជួបពរ ឯកឧត្តមលោកជំទាវលោកលោកស្រី ឲ្យជួប ប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមជាមួយពុទ្ធពរ ទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក មឿន រស្មី បាន ចូលរួមសម្ដែងការសោកស្ដាយមរណៈទុក្ខ យ៉ាងក្រៀមក្រំ ថា ក្នុងនាម«យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាព និងស្នាដៃដ៏ឧត្តុងឧត្តមរបស់លោក សូ ចាន់វុត្ថា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យព័តមាន ពីប្រជាជន ជូនរាជរដ្ឋាភិបាល ពី រដ្ឋាភិបាល មកប្រជាជន ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសូមចូលរួមរំលែកទុក្ខដោយក្តីអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារ សូមវិញ្ញាណក្ខន្ធ លោក សូ ចាន់វុត្ថា ឲ្យបានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លាងឃ្លៀតឡើយ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.