ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ប្រកាសគាំទ្រលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ដោយវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះថាបានប្រព្រឹត្តទៅដោយរលូន មានតម្លាភាព អព្យាក្រឹតភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់។ នេះបើតាមសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន  ទទួលបាននាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

សេចក្ដីថ្លែងការណ៍របស់សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក្នុងនាមសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងធានាបាននូវសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា និងការគំរាមកំហែង។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបញ្ជាក់ថា កន្លងមក សមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានចាត់តំណាងរបស់ខ្លួនទៅចូលរួមធ្វើជាអ្នកសង្កេតការណ៍ជាតិនៅតាមការិយាល័យរៀបចំការបោះឆ្នោត
និងឆ្លងកាត់គ្រប់ដំណាក់កាលនៃការបោះឆ្នោត ទាំងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

លោកប្រធានបានបន្តថា សមាគមសហព័ន្ធវិនិយោគិនកម្ពុជាសូមសម្ដែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលគោរព និងការពាររដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្លួនអនុវត្តលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងផ្ដល់ឱកាសដល់គណបក្សនយោបាយគ្រប់និន្នាការបានចូលរួមជាក់ស្តែងរហូតដល់១៧គណបក្ស។

ជាមួយគ្នានេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការជាតិរៀបចំការបោះឆ្នោត ដែលខិតខំរៀបចំដំណើរការបោះឆ្នោតបានរលូន មានតម្លាភាព ធានាបានអព្យាក្រឹតភាព ឥតលម្អៀង និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ដែលមានការទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋដោយគ្មានការរើសអើង។

តួលេខបានបញ្ជាក់ច្បាស់ហើយថាប្រជាពលរដ្ឋជាង៨០ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងសកម្មនូវសិទ្ធិ និងករណីកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ដោយគ្មានការបង្ខិតបង្ខំ ដើម្បីសម្តែងនូវឆន្ទៈរបស់ខ្លួន ពិសេសដោយគិតថាបោះឆ្នោតជូនគណបក្សណាដែលខ្លួនពេញចិត្ត និងជឿជាក់ថាស័ក្តិសមបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ មិនសន្យាខ្យល់ មិនភូតភរ។ ដោយសារគោលនយោបាយ អំពើល្អ និងសមិទ្ធផលនានានេះហើយ ទើបគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលគាំទ្រឈ្នះភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស បានន័យថាប្រជាពលរដ្ឋប្រគល់យុត្តិធម៌ និងការទុកចិត្ត ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនៅថ្នាក់មូលដ្ឋានតទៅទៀត។

សមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជាប្តេជ្ញាបន្តគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ពិសេសបន្តគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.