ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

សមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបសង្ឃក្លែងក្លាយបាន១៨នាក់

សមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបសង្ឃក្លែងក្លាយបាន១៨នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបសង្ឃក្លែងក្លាយបាន១៨នាក់

កណ្តាល៖ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល និង លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ ចំនូន១៨នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន។

ការសម្រេចឃុំខ្លួននេះ បន្ទាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សម្រេចចោទប្រកាន់ពីបទ «ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាសដោគ្មានសិទ្ធិប្រើប្រាស់ឯកសារសាធារណៈក្លែង និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»តាមមាត្រា៣៧៧ និងមាត្រា៣៧៨ និង មាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បទល្មើសទាំងនេះ បានប្រព្រឹត្តជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាកម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ បានទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ឃើញមានរថយន្តម៉ាកតូយូតាហាយឡែនឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ខេមរភូមិន្ទមួយគ្រឿង បានដឹកព្រះសង្ឃមួយចំនួន ហើយចុះបិណ្ឌបាត្រនៅមុខរោងចក្រ តាមបណ្ដោយផ្លូវលេខ៥១ ។ ក្រោយពីទទួលបានព័ត៌មាន ប៉ុស្ដិ៍នគរបាលទួលព្រេជ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុកអង្គស្នួល បាននិមន្តព្រះសង្ឃ ទៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។

ក្រោយពីការសួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថាខ្លួននិងបក្ខពួកមិនមែនជាព្រះសង្ឃពិតប្រាកដឡើយដោយខ្លួននិងបក្ខពួកបានពាក់ស្បង់ចីវរជាព្រះសង្ឃដើម្បីបិណ្ឌបាត្រយកបច្ច័យមកដោះស្រាយជីវភាពក្នុងគ្រួសារប៉ុណ្ណោះ៕   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.