លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បន្តចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន ៣០គ្រួសារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ម៉ៅ វិបុល និងលោកជំទាវ អ៉ឹម សុភាព បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ពិការភាព និងកូនខ្ចី ភូមិ៦ និងភូមិ៧ ដែលខ្វះខាតចំនួន ៣០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អំណោយចែកជូនរួមមាន៖
-អង្ករ ២៥គីឡូ
-មី ចំនួន ១០កញ្ចប់
-ទឹកស៉ីអ៉ីវ ចំនួន ២ដប
-ទឹកត្រី ចំនួន ២ដប
-ជែលចំនួន ២ដប
-ស្ករស ចំនួន ១កញ្ចប់៕














