ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ពិធីបើកសន្និបាត និងវាយតម្លៃការងារអប់រំ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងយុវជន របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃ លិន

ពិធីបើកសន្និបាត និងវាយតម្លៃការងារអប់រំ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងយុវជន របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃ លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

.ពិធីបើកសន្និបាត និងវាយតម្លៃការងារអប់រំ ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៍ចំណេះដឹងយុវជន របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងសាលប្រជុំមន្ទីរអប់រំខេត្ត មានរៀបចំពិធីបើកសន្និបាត បូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឃ្លោក នូយ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ អង្គការដៃគូរនានា លោកគ្រូ អ្នកគ្រូ និងនាយកគ្រប់គ្រងសាលា ជាច្រើននាក់។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានរាយការណ៍ ពីលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ប្រកបដោយមោទនភាព ដោយសម្រេចបានទាំងបរិមាណ និងគុណភាព ដែលជាសកម្មភាពអាទិភាព និងជាយុទ្ធសាស្ត្រ ដែលមន្ទីរបានអនុវត្តកន្លងមក។ លោកថា ការអនុវត្តនោះទៀត ផ្តោតជាសំខាន់ ទៅលើការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃ ដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នា ដល់កុមារ និងយុវជន ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយធានាឲ្យពួកគេ មានឱកាសរៀនចប់កម្រិតមូលដ្ឋានផងដែរ។
ក្នុងឪកាសនោះដែរលោក ឃ្លោក នូយ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ គ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា រួមនឹងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់បន្ថយអត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត។លោកបានបញ្ជាក់ថា ការចូលរួមដោយយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស គឺជាមូលដ្ឋាន នៃការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស ការបញ្ជ្រាបការងារអនាម័យ បរិស្ថាន ការថែទាំដាំដើមឈើ ត្រូវធ្វើយ៉ាងណាអោយសិស្សានុសិស្ស លេងកីឡាអោយបានគ្រប់ៗគ្នា បង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅគ្រប់កម្រិត ឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេស ត្រូវពង្រឹងលើគ្រប់ការប្រឡងទាំងអស់ មិនថាប្រចាំខែ ត្រីមាស ឬ ឆមាស ដើម្បីធ្វើយ៉ាងណាឲ្យសិស្ស ពង្រឹងសមត្ថភាពចំណេះដឹង ជំនាញ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ អោយទទួលបានជោគជ័យ និង បន្តទៅបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ជាបន្តទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.