ឯកឧត្តម ឈឿន សុចិត្ត បានអញ្ជើញចូលរួមក្នុងអង្គពីធីមិទ្ទិញអបអរសាទរខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឈឿន សុចិត្ត ប្រធានគណ:កម្មការខ-២៧ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានដឹកនាំ សមាជិក សមាជិកា អញ្ជើញចូលរួមពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើត
គណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១/២៨ មិថុនា ២០២២) នៅគណ:កម្មាធិការគណបក្សប្រជាជនខេត្តកណ្តាល(ទួលក្រសាំង)ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណ:កម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅសមាសភាពអញ្ជើញចូលរួមសរុបចំនួន២៧រូប។























