លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញអញ្ជើញដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ចូលរួម អង្គមិទ្ទិញអបអរសាទរខួបលើកទី ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២ នៅវិមាន៧មករា
Posted by កម្ពុជាអភិវឌ្ឍន៍
on 28/06/2022
| ចំនួនអ្នកអាន ( 7 ន. )
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ និងជាអនុប្រធាន គណបក្សខណ្ឌដូនពេញ និង លោក ហែម អាន ប្រធាន គណបក្សខណ្ឌដូនពេញ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ចូលរួម អង្គមិទ្ទិញអបអរសាទរខួបលើកទី ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២ នៅវិមាន៧មករា ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា។