ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី

ចាប់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ!

ចាប់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិ

ចាប់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ ពាក់ព័ន្ធ​រឿង​លុយ​ជាង​២១​ម៉ឺន​ដុល្លារ!

​(ភ្នំពេញ) ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជំនួយការ​ផ្ទាល់​ឧកញ៉ា​ម្នាក់ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​ឆ​បោ​.​កលើ​ទឹកប្រាក់​ប្រមាណ​ជាង​២១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជំនួយការ​ឧកញ៉ា​រូប​នោះ មានឈ្មោះ យឹ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។
ហើយ​ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជំនួយការ​ឧកញ៉ា​បញ្ជូន​ទៅ​តុលាការ​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២១ ដើមបណ្តឹង​បាន​បើក​ក្រុមហ៊ុន​មួយ ដោយ​តម្រូវ​ឲ្យ​ឈ្មោះ យឹ​ង សា​រ៉ាត់ ដែល​ជា​ជំនួយការ​ឧកញ៉ា ប្រកាស​ជ្រើសរើស​បុគ្គលិក​ជា​ច្រើន​នាក់ ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ​តាម​ផ្នែក​តាម​ជំនាញ​ដែល​ក្រុមហ៊ុន​ត្រូវការ ។ បន្ទាប់​ឈ្មោះ យឹ​ង សា​រ៉ាត ក៏​បាន​ជ្រើស​ស​បុគ្គលិក​បាន​មួយ​ចំនួន​ឲ្យ​ចូល​ធ្វើ​ការងារ​ពិតប្រាកដ និង​បើក​ប្រាក់ខែ​តាម​ការ​កំណត់ ។

ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​បាន​រក​ឃើញ​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង ចាត់ចែង លើ​បុគ្គលិក ដោយ​មាន​ភាព​អនាធិបតេយ្យ​របស់​ឈ្មោះ យឹ​ង សា​រ៉ាត់ ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ ភូត​កុហក​ក្រុមហ៊ុន ជា​ពិសេស​មាន​បុគ្គលិក (​ខ្មោច​) ដូច​ជា តៃ​កុឡា​ន ព្រូឡាន ឈ្មោះ​ខ្លះ​ឈប់ ខ្លះ​មិន​ចូល​ធ្វើការ នៅ​តែ​បើក​ប្រាក់ខែ​ពី​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​ត្រូវ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​ទៅ​ឈ្មោះ យឹ​ង សា​រ៉ាត់ សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​នោះ ។

ទីបំផុត​នៅ​ពេល​គណនេយ្យ​ក្រុមហ៊ុន​បិទ​បញ្ជីចំណូល​ចំណាយ​ប្រចាំខែ ដើម្បី​រាយការណ៍​ជូន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន ទើប​ដឹង​ពី​ការ​បាត់បង់​ថវិកា​នោះ លុះ​ពេល​ស្រាវជ្រាវ​ទៅ​ក៏​ធ្លាក់​លើ​ជំនួយការ​ឧកញ៉ា ជា​អ្នក​កិបកេង និង​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ តាម​រូបភាព​ជ្រើសរើស​បុគ្គលិក​ខ្មោច ដែល​ម្ចាស់​ក្រុមហ៊ុន​ទុកចិត្ត​ជំនួយការ មិន​បាន​តាមដាន​ឲ្យ​ដិត​ដល់ ។
តែបើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​វិញ​បានឱ្យ​ដឹង​ថា ការ​ចោទប្រកាន់​ខាងលើ​នេះ គឺ​មិន​ពិត​ទេ ខ្លួន​ត្រូវ​បាន​ឧកញ៉ា ចាត់តាំង​ឲ្យ​ធ្វើ​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន ការ​ជ្រើសរើស និង​គ្រប់គ្រង​បុគ្គលិក​មុន​ចូល​បម្រើ​ការងារ គឺ​សុទ្ធតែ​ឆ្លងកាត់​ការ​សម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន រួច​បញ្ជូន​ទៅ​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិនិត្យ​សម្រេច ដើម្បី​មានឈ្មោះ​សម្រាប់​បើក​ប្រាក់ខែ និង​មិន​ធ្វើ​អ្វី​តាម​ចិត្ត​ទេ ។
តែ​យ៉ាងណា​ក្តី សំណុំរឿង​ខាងលើ​នេះ បាន​និង​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ ដើម្បី​រក​បទល្មើស និង​ចោទប្រកាន់​ជា​ផ្លូវការ​ចាត់ រួច​ចាត់​បញ្ជូន​ទៅ​ខាង​ចៅ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.