ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន!

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ ប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ ប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ ប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

ប៉ៃលិន​៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន បានប្រារព្ធមិទ្ទីញខួបអនុស្សារីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅមន្ទីរបក្សខេត្ត​ ក្រោមអធិបតីភាពឯកឧត្ដម​​ អុី ឈាន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក​ជំទាវ​ បាន​ ស្រីមុំ​ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋាន គណៈកម្មាធិការសាខាបក្ស ស្ថាប័ន មន្ទីរអង្គភាពនានា គណៈកម្មាធិការ គណបក្សក្រុង សង្កាត់ ព្រមទាំងសកម្មជនអ្នកគាំទ្រគណបក្ស យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ។

នៅក្នុងសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អានដោយ​លោក​ជំទាវ​ បាន​ ស្រីមុំ​ រំលេចឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានស្វែងរកសន្តិភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗរាប់មិនអស់ជូនជាតិ មាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា ។គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។

ឯកឧត្ដម​​ អុី ឈាន​ បានមានប្រសាសន៍​ថា​ ៖​ តាមរយៈភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងមកថ្មីៗនេះ បានបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានភាពចាស់ទុំខាងនយោបាយ មានគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំប្រកបដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ជាក់ស្ដែងក្នុងតួនាទីជាស្នូលដឹកនាំនៃរាជរដ្ឋាភិបាល គណបក្ស បាននាំមកជូនប្រទេសជាតិ និងប្រជាជននូវសុខសន្តិភាពយ៉ាងពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដី ការពារបានខឿនឯករាជ្យជាតិ បូរណភាពទឹកដីអធិបតេយ្យភាពជាតិ និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តជាតិ ព្រមទាំងបានស្ដារកសាងខឿនសេដ្ឋកិច្ចសង្គមរឹងមាំ រក្សាបានលំនឹងកំណើនសេដ្ឋកិច្ចជាតិ ដែលមានភាពធន់នឹងវិបត្តិ និងធ្វើឲ្យអត្រាភាពក្រីក្រកាន់តែថយចុះទាបពីមួយឆ្នាំ ទៅមួយឆ្នាំជាបន្តបន្ទាប់ ។

ម្យ៉ាងវិញទៀតគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជាក្លាយជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ជាស្ថាប័នឯករាជ្យ បានរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ដោយមានការចូលរួមពីគណបក្សនយោបាយជាច្រើនឈរឈ្មោះប្រកួតប្រជែងប្រកបដោយសមធម៌ តាមអាណត្តិ ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត ។

ដើម្បីឆ្លុះបញ្ចាំងនូវឆន្ទៈគាំទ្រដ៏មោះមុតចំពោះគណបក្សប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដែលជាង ៤ ទសវត្សរ៍កន្លងមក រហូតដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាស្នូលដឹកនាំប្រទេសជាតិ សម្រេចបានភារកិច្ច ជាប្រវត្តិសាស្ត្រ ចាប់តាំងពីរំដោះប្រទេសជាតិ និងបានបន្តបេសកកម្មរបស់ខ្លួនឆ្លងកាត់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងរហូតមានការឯកភាពជាតិ ឯកភាពទឹកដីតាមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំមកនូវសុខសន្តិភាព គ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល។

ដែលទាំងអស់នេះ គឺជាមនុញ្ញផលដ៏វិសេសវិសាលនៃកម្លាំងមហាសាមគ្គីរបស់កម្លាំងមហាជន ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវប្រពៃណីរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជាតិនិងប្រជាជន ។

មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរឹងមាំ មាន គណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យប្រសើរឡើងជាលំដាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.