ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

លោក ខៀវ កាញារីទ្ធ៖ កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដ៏ទៃ

លោក ខៀវ កាញារីទ្ធ៖ កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដ៏ទៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលបានប្រឹងប្រែងបំពេញការងារក្នុងរយៈពេលកន្លងមកនេះ និងមានស្នាដៃល្អ ត្រូវបានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា រៀបចំជាពិធីជួបជុំអាហារសាមគ្គីយុវជន សារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នាសាល ដឹ ហ្រ្គេន ធឺរេស ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បន្ទាប់ពីលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានលើកទឹកចិត្តអោយអ្នកសារព័ត៌មានទាំងអស់ បន្តប្រឹងប្រែងពង្រឹងសមត្ថភាព វិជ្ជាជីវៈ និងបំពេញកិច្ចការងារប្រកបដោយក្រមសិលធម៌ខ្ពស់រួចមក លោក ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បានធ្វើរបាយការណ៍ជម្រាបជូនថា កាលពីកំឡុងខែមិនាកន្លងមកនេះ សមាគមបានរៀបចំ វគ្គបណ្តុះបណ្តាល ជូនអ្នកសារព័ត៌មាន និងយុវជនចំនួន ២៨៧នាក់ មានរយៈពេល៣ និងបានបន្តធ្វើកម្មសិក្សាចុះតាមបណ្តាខេត្ត រយៈពេល ១៤ថ្ងៃ ក្នុងខែមេសា ឆ្នាំ២០២២ ក្នុងនោះសិក្ខាកាម (ស្រីចំនួន ៨៧នាក់ និងប្រុស ២០០នាក់)។

សម្រាប់ឱកាសនៃពិធីជួបជុំអាហារសាមគ្គី នាពេលនេះ មានការអញ្ជើញចូលរួម ភ្ញៀវជាអ្នកសារព័ត៌មាន ចំនួន៣៩៤នាក់ មកពីបណ្តាអង្គភាពចំនួន ៤២អង្គភាព និងភ្ញៀវកិត្តិយសជាង១០០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក ហោ គន្ធា តំណាងសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ពីជំហរ ខិតខំរិះរកមធ្យោបាយ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាល សិក្ខាសិលា វេទិកាឲ្យបានញឹកញាប់ និងស្វែងរក គ្រូបង្ហាត់ខ្មែរ និងបរទេស ដែលមានបទពិសោធន៍ខ្ពស់លើវិស័យព័ត៌មានមកបង្រៀនជូនអ្នកសារ ព័ត៌មាន និងព្យាយាមធ្វើការទំនាក់ទំនងជាមួយដៃគូក្រៅប្រទេស ដើម្បីផ្ដល់ឱកាសបញ្ជូនអ្នកសារព័ត៌មាន ឆ្នើមចូលរួមសិក្សានៅក្រៅប្រទេសផងដែរ។

នេះជាការចូលរួមចំណែកពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព លើវិស័យសារព័ត៌មានកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិន ប្រសព្វរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាពិសេសការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏មហាឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងការកោតសរសើរដល់ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា ដែលបានជួយធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាច្រើនរូប។ លោកបានជម្រាបជូនថា កិច្ចការងារដំបូងរបស់អ្នកសារព័ត៌មាន គឺត្រូវយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួនឯង យល់ពីសិទ្ធិខ្លួនឯង និងសិទ្ធិអ្នកដ៏ទៃ។ បច្ចុប្បន្ននេះ មានសារព័ត៌មាន បែបប្រពៃណី និងសារព័ត៌មានសម័យថ្មី សារព័ត៌មានអេឡិកត្រូនិក កាសែត វិទ្យុ ទូរទស្សន៍ អនឡាញ មានចំនួនច្រើន រហូតដល់គេយល់ថា ជាការបាត់បង់សារព័ត៌មាន ប្រពៃណី ដោយរំលេចឡើងនូវសារព័ត៌មាន អេឡិកត្រូនិក។

តែការយល់ឃើញដូច្នេះ ត្រូវបានលោក ខៀវ កាញារីទ្ធ បញ្ជាក់ថា មិនមែនជាការពិតនោះទេ ព្រោះថា នៅក្នុងសម័យនេះ សារព័ត៌មានបោះពុម្ព បានថយចុះ រហូតកាសែតខ្លះបានបិទទ្វារ ប៉ុន្តែខ្លះទៀតនៅដំណើរការ ហើយមានការរីកចំរើន តែមិនមែនលើផ្នែកបោះពុម្ពផ្សាយនោះទេ គឺលើផ្នែក ផ្សាយតាមប្រពន្ធ័ អនឡាញ ដែលបានបង្ហាញពីការសម្របខ្លួនតាមការវិវឌ្ឍនៃបច្ចេកវិទ្យា។ ដូច្នេះអ្វីដែលសំខាន់ គឺការបំពេញការងារស្របតាម វិជ្ជាជីវៈសារព័ត៌មាន និងសរសេរផ្សព្វផ្សាយ នូវរឿងរាវ ព័ត៌មាន ជាច្រើនដែលបានកើតមានឡើង និងមានអ្នកវិភាគព្រឹត្តការណ៍សំខាន់ៗ ប្រចាំអង្គភាពនីមួយៗ ទើបដំណើរការបាន រហូតមកដល់បច្ចុប្បន្ននេះ។

លោកថា សារព័ត៌មាន ដែលអាចដំណើរការបានយូរអង្វែង គឺត្រូវមានព័ត៌មានច្រើន ដើម្បីឲ្យអ្នកមើលបានដឹងរឿងច្រើន។ អ្នកកាសែតដែរពូកែ ត្រូវហ៊ានហែលបញ្ជាស់ទឹក មានន័យថា អាចសរសេរព័ត៌មាន ដែលធ្វើណាដែលគេមិនយល់ឲ្យគេដឹងយល់បាន។ ដូច្នេះហើយ ការបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន មានសារៈសំខាន់ណាស់ដែលអាចធ្វើអោយយើងរស់បាន ក្នុងស្ថានភាពវិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម។

ទន្ទឹមនេះក៏ត្រូវចាំថា សិលធម៌ គឺជាអាវ ក្រោស សម្រាប់អ្នកសារព័ត៌មាន ហើយក្រសួងព័ត៌មាន បានខិតខំលើកកម្ពស់វិជ្ជាជីវៈ ក្រមសីលធម៌ បានកាន់តែល្អ ព្រោះថា ព័ត៌មានធ្វើឲ្យសង្គមដើរបានល្អ មានសុខដុមរមនា ក្នុងសង្គម និងមានការរីកចំរើន ។ សម្រាប់សង្គមប្រជាធិបតេយ្យ គឺព័ត៌មាន មានសារៈសំខាន់ណាស់ ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ សម័យនេះ ត្រូវតែមានការចូលរួម ពីប្រជាជន អាស្រ័យមានព័ត៌មាន គ្រប់គ្រាន់ ហើយអ្នកផ្តល់ព័ត៌មានអោយ គឺអ្នកសារព័ត៌មាន នេះឯង។

នៅក្នុងឱកាសនេះដែរលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញប្រគល់ពាន ដល់អ្នកសារព័ត៌មាន ដែលត្រូវទទួលពានរង្វាន់អ្នកកាសែតឆ្នើមឆ្នាំ២០២២ លើ ក្រមសីលធម៌ និងវិជ្ជាជីវៈ មានចំនួនសរុប៤២រូប និងលិខិតសរសើរ ចំនួន៤៥ រូប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.