ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា ឆ្មក់​ក្របួច​ចាប់​បាន​អ្នកលេង​ល្បែង​ខ្លា​ឃ្លោក​ប្រុស​ស្រី​១ ក្រុម យក​ទៅ​អប់រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ក្រុម​បុរស​ស្ត្រី ដែល​ញៀន​នឹង​ល្បែងស៊ីសង ដោយ​មិន​ខិតខំ​ប្រឹង​ប្រែ ង​ទៅរក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត​ក្រុមគ្រួសារ បែរជា​នាំគ្នា​ទៅ​លេង​ល្បែង​ខ្លា​ឃ្លោក​ទៅវិញ លុះ រំខាន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ ក៏​ប្តឹង​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​តែម្តង ។ ពេល​កំ ពុង​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប មាន​អ្នកលេង​ល្បែង​មួយចំនួន គ្រាន់តែ​ក្រឡេកឃើញ​នគ​របា ល​ទៅដល់ ក៏​នាំគ្នា​ស្ទុះ​រត់​គេចខ្លួន​ទាំង​ព្រលឹងចុងសក់ ។

​ហេតុការណ៍​នគរបាល​ចុះបង្ក្រាប់​ករណី​លេង​ល្បែងស៊ីសង​នេះ បាន​ធ្វើឡើង​កាលពី វេលា​ម៉ោង​៣​និង​១៦​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​អូរ​ច្រា​កណ្តាល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ ក្នុងភូមិ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា​ចំនួន​6​នាក់ សហការ​ជាមួយនឹង​កំលាំង​សន្តិសុខ​នៃ​អធិការដ្ឋាន​ម្នាក់ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​ស្តីទី បាន​ចុះ​ធ្វើការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ (​ខ្លា​ឃ្លោក​) មួយកន្លែង ស្ថិត​នៅ​ចំណុច​ព្រៃ ក្នុង​ចំការ​ក្រោយ​ផ្ទះ ដែល​មាន​ម្ចាស់ ឈ្មោះ ម៉ុន សៅ លុះ​ទៅដល់​ក៏​ស្ទាក់​ចាប់បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ រួម​នឹង​វត្ថុតាង​ដូចជា កញ្ច្រែង​មួយ កា​ធុន​គ្រប​មួយ មេខ្លា​ឃ្លោក​ពីរ​គ្រាប់ និង​ក្រដាស់​រូប​សត្វ​ទាំង​6 ចំនួន​មួយ​សន្លឹក ប្រាក់​ខ្មែរ​3000​រៀល ។​

​ប្រភព​បន្តទៀតថា ក្រោយពី​បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ទី​១ ឈ្មោះ ប៉ុម សៅ ភេទ​ប្រុស អាយុ​42​ឆ្នាំ ជា​មេខ្លា​ឃ្លោក អ្នក​ក្រឡុក ទី​២. ឈ្មោះ ម៉ន ស្រី​ផល ភេទ​ស្រី អាយុ​23​ឆ្នាំ ជា​អ្នក​ចាក់ និង​ទី​៣. ឈ្មោះ ប៊ុនលី លីដា ភេទ​ស្រី អាយុ 26​ឆ្នាំ ជា​អ្នក​ចាក់ ទាំង​បី​នាក់​រស់នៅ​ភូមិ​អូរ​ច្រា​កណ្តាល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​លេង​ល្បែងស៊ីសង​ខាងលើ កើតមាន​ជា​យូរថ្ងៃ​ខែ​មកហើ យ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចុះ​បង្រា្ក​ប​នោះទេ លុះ​ការលេង​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ទើប​គេ​ប្តឹង​នគរបាល​ឱ្យ​ចុះ​ទៅ​បង្ក្រាប​តែម្តង ។
​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ខាងលើ បានឱ្យដឹងថា ការលេង​ល្បែងស៊ីសង នាំ​ឱ្យ​កើ ត​មាន​ចោរលួច ឆក់ ប្លន់ នៅក្នុង​សង្គម ជាពិសេស ធ្វើឱ្យ​អសន្តិសុខ​ក្នុង​លំនៅឋាន​រស់​ផង ដែរ ។

​ដូច្នេះ​បើសិនជា​បណ្តែតបណ្តោយ​ឱ្យ​ល្បែងស៊ីសង​បែបនេះ កើតមាន​នៅ​តាម​ភូមិ​នា នា​ជាច្រើន​ទៀត នោះ​បញ្ហា​ចោរកម្ម​នឹង​កើតមាន​ជា​ហូរហែ​ផងដែរ ៕
​ដោយ ៖ នីយ៉ា​

 

img20170620c (2) img20170620c (3) img20170620c (4) img20170620c (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.