ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ពលរដ្ឋ ខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជ័យជម្នះ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ពលរដ្ឋ ខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជ័យជម្នះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះបានរៀបចំឡើងនៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្ត ក្រុង ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាននៃខេត្តស្វាយរៀង ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ដោយបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។

បន្ថែមលើសពីនេះ លោកជំទាវបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នា២០២២ កន្លងទៅនេះ។

លោកជំទាវក៏បាន ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងក្រុមការងារចុះជួយក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបំពេញការងារដោយឆន្ទៈមុះមុត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់គណបក្ស រហូតនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដល់គណបក្សទូទាំងខេត្ត ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខឱ្យកាន់តែទទួលជោគជ័យបន្ថែមទៀត ។

លោកជំទាវកិត្តិសង្គបណ្ឌិត បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិទី៥ នេះ គឺជាសក្ខីភាពដែលបានបញ្ជាក់យ៉ាងច្បាស់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយការជឿទុកចិត្ត គោរព ស្រឡាញ់ និងផ្ញើរជោគវាសនារបស់ខ្លួនលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សាសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀត។

លោកជំទាវបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នា២០២២ កន្លងទៅនេះ ។

បន្ថែមពីនេះ លោកជំទាវបានបានគូសបញ្ជាក់ថា «ទន្ទឹមនឹងជ័យជំនះនេះ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងបន្ថែមទៀតទ្វេរដង និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ស្រុក ក្រុង របស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈ ការប្រព្រឹត្តនូវធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងគ្រប់បញ្ហានៃការលំបាកជូនប្រជាពលរដ្ឋ ការផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋានរបស់យើង។

សូមបញ្ជាក់ថាលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នេះ ខេត្តស្វាយរៀងទទួលបាន៖

* ប្រជាជនមានឈ្មោះក្នុងបញ្ជី សរុប ៣៩១.៦២២នាក់ បានមកបោះឆ្នោត សរុប ៖ ៣៣៤.៣៧៧នាក់ ស្មើនឹង ៨៥.៣៨%

* សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបាន ២៤៥.១៦៤សម្លេង ទទួលបានអាសនៈ ៤១៨អាសនៈ ស្មើនឹង ៨០.៦៩%

* បានទទួលជាំមេឃុំ ចៅសង្កាត់ ៨០ឃុំ សង្កាត់ ទូទាំងខេត្ត

*បានទទួលជាជំទប់ទី ១ ចៅសង្កាត់រងទី ១ ទាំង ៨០ឃុំ សង្កាត់

*បានទទួលជាជំទប់ទី ២ ចៅសង្កាត់រងទី ២ ចំនួន ១៤ ឃុំ សង្កាត់

* ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ចំនួន១៤ ឃុំ/សង្កាត់ រួមមាន ៖ ឃុំបន្ទាយក្រាំង ឃុំព្រះពន្លាឃុំព្រៃធំ ឃុំរាជមន្ទីរ ឃុំសំយ៉ោង ឃុំថ្មី ស្រុកកំពង់រោទិ៍ ឃុំសង្កែ ស្រុករំដួល ឃុំអំពិល និងឃុំត្រស់ស្រុករមាសហែក ឃុំព្រៃតាអី ស្រុកស្វាយទាប សង្កាត់ស្វាយតឿ សង្កាត់ព្រៃឆ្លាក់ សង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.