ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ផ្តល់អង្ករជូនដល់សង្កាត់ទាំង៧ កម្លាំងសណ្តាប់ធ្នាប់ រួមទាំងបុគ្គលិកអនាម័យ

អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ផ្តល់អង្ករជូនដល់សង្កាត់ទាំង៧ កម្លាំងសណ្តាប់ធ្នាប់ រួមទាំងបុគ្គលិកអនាម័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ផ្តល់អង្ករជូនដល់សង្កាត់ទាំង៧ កម្លាំងសណ្តាប់ធ្នាប់ រួមទាំងបុគ្គលិកអនាម័យ

(ភ្នំពេញ)៖ នៅវេលាម៉ោង ១៤ៈ៣០ នាទីរសៀល ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញសំណេះសំណាល និង បានផ្តល់អង្ករ ដល់សង្កាត់ទាំង៧ សណ្តាប់ធ្នាប់ខណ្ឌ និង បុគ្គលិកអនាម័យខណ្ឌចំនួន៥តោនស្មើនិង២១៨បាវ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានកាកបាទក្រហមរាជធានីភ្នំពេញ ជាពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និង ងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់ ពោលទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទីនោះមានកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមឲ្យសង្កាត់ទាំង៧ រួមទាំងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ ចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺអាសន្នរោគផ្សេងៗ ព្រោះថានេះជារដូវធ្លាក់ភ្លៀង ម្យ៉ាងវិញទៀត លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តទៀតដែរថា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ យើងបានរងផលប៉ះពាល់នូវជំនន់ទឹកភ្លៀងតាមបណ្តាសង្កាត់មួយចំនួន បណ្តលអោយផ្ទះប្រជាពលរដ្ឋមានការលិចលង់ និង ជួបនូវជីវភាពខ្វះខាត ដូច្នេះ អង្ករដែលផ្តល់ជូនសង្កាត់ទាំង៧ នាថ្ងៃនេះ សូមសង្កាត់យកទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ទៅតាមសង្កាត់រៀងៗខ្លួន។

ក្នុងការផ្តល់អង្ករនេះដែរ ក្នុងមួយសង្កាត់ទទួលបានអង្ករ ២៥ បាវ សរុប ១៧៥ បាវ សណ្តាប់ធ្នាប់ខណ្ឌ ៥០ នាក់ ក្នុងម្នាក់ ០១ បាវ សរុប ៥០ បាវ អនាម័យខណ្ឌ ០៣ នាក់ ក្នុងមួយនាក់ ០១ បាវ សរុប ០៣ បាវ សរុបរួម ២១៨ បាវ ស្មើនិង ៥,៤៥០ គីឡូ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.