លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បន្តដឹកនាំមន្ត្រីមន្ត្រីក្រោមឱវាទចុះពិនិត្យទីតាំងដែលមានស្ថានភាពទឹកលិច
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី ២៤ ខែមិថុនា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អភិបាល នៃគណ:អៈបាលខណ្ឌដូនពេញ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ និងដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក សហការជាមួយ លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងដែលមានស្ថានភាពទឹកលិចដោយសារទឹកភ្លៀងនៅតំបន់បឹងកក់ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនេះ ក្នុងនោះខ្ញុំបានឲ្យលោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ពិនិត្យមើលប្រព័ន្ធលូនៅតំបន់បឹងកក់ តើមូលហេតុអ្វីធ្វើឲ្យមានការកកស្ទះលូបែបនេះ ដែលបណ្តាឲ្យមានការលិចទឹកខ្លាំងបែបនេះ ដើម្បីរកដំណោះស្រាយក្នុងការបញ្ជៀសទឹកលិចនេះឲ្យបានទាន់ពេលវេលា៕







