ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងកាទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ចូលរួមខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងកាទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាកចេញពីប្រទេសកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីអញ្ជើញចូលរួមពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម ដែលនឹងប្រព្រិត្តនៅទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

បើតាមការបញ្ជាក់ពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូ ទៅកាន់ប្រទេសវៀតណាមនាពេលនេះ បានធ្វើឡើងឆ្លើយតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងការបរទេសកម្ពុជា ពិសេសតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា បើតាមកម្មវិធី នៃដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែសម្រាប់ថ្ងៃទី២៤ ខែមិថុនា គឺថ្ងៃមីទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា-វៀតណាម (២២ មិថុនា ១៩៦៧-២២ មិថុនា ២០២២)។

នៅក្នុងពិធីមីទ្ទិញនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នឹងមានថ្លែងសុន្ទរកថាគន្លឹះ ព្រមទាំងមានការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសវៀតណាម មួយចំនួនទៀតទៅតាមពិធីការ នៃកាទូតផងដែរ។

អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចរូបនេះ បានឲ្យដឹងទៀតថា សមាជិកគណៈប្រតិភូអមដំណើរលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅកាន់ប្រទេសវៀតណាម នាពេលនេះ រួមមាន៖ លោកស្រី ដួង វណ្ណា សមាជិកសភាមណ្ឌលស្វាយរៀង, លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ឃួន មុំ នាយករងខុទ្ទកាល័យ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.