ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោកស្នងការ​នគរបាល​ខេត្ត​កែប​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អូរ​ដូង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប រួម​នឹង​សហការី បាន​ចុះ​សួរសុខទុក្ខ សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចំនួន​១៥០​នាក់​ដើម្បី​ផ្សព្វផ្សាយ​សភាពការណ៍​នៃ​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​ពង្រឹង​វិធានការ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ខាងលើ​។​

​ថ្លែង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា ឆ្នាំ​២០១៧​នេះ លោក​ស្នងការ​ខេត្ត ក៏​បាន​សំដែង​នូវ​អំណរ​សាទរ​នឹង​ការដឹងគុណ​ដ៏​ជ្រៀលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​តំបន់ ដែល​បាន​បំពេញ​កាតព្វកិច្ខ​របស់​ខ្លួន​ចូលរួម​ការបោះឆ្នោត​ក្នុងពេល​កន្លងមក​ថ្មីៗ​នេះ និង​សូម​ចូលរួម​អបអរសាទរ​ដល់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ក្នុង​ការជ្រើសរើស​ឲ្យធ្វើជា មេឃុំ ចៅ​សង្កាត់​ទូទាំង​ខេត្ត​បន្តទៀត​។​ទន្ទឹម​នោះ​លោកស្នងការ ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​និង​សំណូមពរ​សំខាន់ៗ​មួយចំនួន​រួមមាន​៖​បន្ត​កិច្ចសហការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋានឲ្យ​មានសុខ សុវត្ថិភាព​ល្អ​ប្រសើរ ។ ត្រូវខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់​តែប្រ​សើរ​ឡើង ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​បង្ក​លក្ខណៈ​គ្រប់បែប​យ៉ាង​តាម​បណ្តា​មូលដ្ឋាន​ទូទាំង​ខេត្ត​។​ត្រូវ​បង្កា​ទប់ស្កាត់​និង​ជៀសវាង​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដើម្បី​ជីវិត​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​និង​ត្រូវ​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​ចរាច​រណ៍ ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ហើយ​ត្រូវ​អប់រំ​កូនចៅ ប្តី​ប្រពន្ធ ក្នុង​គ្រួសារ​កុំឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទាំងនេះ បើ​មាន​ករណី​សង្ស័យ​ត្រូវ​បញ្ជូន​ពួកគេ​មក​ប៉ុស្តិ​រដ្ឋបាល​ដើម្បី​ពិនិត្យ​វិនិច្ឆ័យ​។​ជម្រុញ​កូនចៅ​ឬ​ក្រុម​គ្រួសារ​ឲ្យទៅ​មណ្ឌល​កែប្រែ​គ្រឿងញៀន​មិនត្រូវ​ទុក​ពួកគេ​ឲ្យនៅ​រងគ្រោះ​ដោយសារ​គ្រឿងញៀន​នេះ​ទេ​។​

​ក្រោយពី​បញ្ចប់​សំណេះសំណាល លោកស្នងការ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​នំចំណី​ក្មេងៗ ព្រមទាំង​ផ្តល់​ថវិកា​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ សម្រាប់​ជា​មធ្យោបាយ​ផងដែរ ៕
​ណា​រិទ្ធ
​

 

img20170620a (1) img20170620a (2) img20170620a (3) img20170620a (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.