ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

អភិបាលខេត្តប៉ៃលិន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃលិន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ គណ:កម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត, ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព, មន្រ្តីនគរបាលនគរបាលខេត្ត មន្រ្តីកងរាជអាវុធហត្ថខេត្ត គណៈកម្មការរៀបចំការបោះឆ្នោតទាំង៨ឃុំ សង្កាត់ផងដែរ។

ក្រោយពីឯកឧត្តម ចេង ញ៉ាន់ ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអាន របារយការណ៍ស្តីអំពីលទ្ធផលការងារនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥រួចមក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើ ងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ប្រកបដោយប្រសិទ្ធភាព និងមានការរីកចម្រើនជាលំដាប់ ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀតផងដែរ។

លោកជំទាវអភិបាលខេត្ត ក៏បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះ ដែលនៅមិនទាន់បានអនុវត្ត និងចូលរួមក្នុងការដោះស្រាយបញ្ហា ដើម្បីឱ្យបានកាន់តែល្អប្រសើរឡើង ឆាប់រហ័សទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ សំដៅខិតខំប្រឹងប្រែងបម្រើសេវាសាធារណ:ជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អបន្ថែមទៀត។

បើយោងតាមរបាយការណ៍របស់ឯកឧត្តម ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខេត្តមានគណបក្សនយោបាយចំនួន៥ មានគណបក្សប្រជានកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសញ្ជាតិកម្ពុជា មានការិយាល័យបោះឆ្នោត ១១៨ការិយាល័យ និងមានអ្នកគ្រប់អាយុបោះឆ្នោត៤២២៦២នាក់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.