ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ជនជាតិវៀតណាមប្រុសស្រីឆ្លងដែនតាមច្រករបៀង ក្បែរច្រកតំបន់ស្វាយអាង៉ោង ដូចគេហែកឋិនមកលក់ដូរនិងលេងល្បែងស៊ីសង សមត្ថកិច្ចគ្មានចំណាត់ការ

ជនជាតិវៀតណាមប្រុសស្រីឆ្លងដែនតាមច្រករបៀង ក្បែរច្រកតំបន់ស្វាយអាង៉ោង ដូចគេហែកឋិនមកលក់ដូរនិងលេងល្បែងស៊ីសង សមត្ថកិច្ចគ្មានចំណាត់ការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ បែកធ្លាយភាពមិនប្រក្រតីរវាងអ្នកបានលិតយកឈ្មោះគេទៅប្រើ ឯអ្នកមិនបានលិតប្រត្តិកម្ម រីឯអ្នកកាងភ័យស្លន់ស្លោ រឿងឃិបឃិតគ្នាបើកឲ្យជនជាតិវៀតណាមឆ្លងដែនតាមទូក មានទាំងប្រុសនិងស្រី ខ្លះកាន់គ្រឿងឧបភោគបរិភោគចូលមកកម្ពុជាលក់ដូរ និងភាគច្រើនសំពាយមាន់ជល់ ទៅលេងក្នុងបនល្បែងមួយកន្លែង ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងនោះមានទាំងម៉ូតូជនជាតិវៀមចាំទទួលយ៉ាងគក្រឹកគក្រេងផងដែរ សមត្ថកិច្ចគ្មានចំណាត់ការទាល់តែសោះ។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្តិតយករូបភាពជាក់ស្តែងនិងធ្វើការឡាយផ្ទាល់ឃើញថា មានជនជាតិវៀតណាមឆ្លងដែនតាមទូកសំពាយសត្វមាន់ជល់យ៉ាងប្រសេកប្រសាច ក្នុងនោះក៏ឃើញមានវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់ តែគ្មានការទប់ស្កាត់ទាល់តែសោះ ឯម្នាក់ទៀតតាំងខ្លួនជាសមត្ថកិច្ចជិះម៉ូតូធុនធំ ពាក់ឯកសណ្ឋានស៊ីវិល ធ្វើចរិកនិងប្រើពាក្យសម្តីគ្មានសុជីវធម៌ ព្រមទាំងពោលពាក្យថា ជនជាតិវៀតណាមចូលមកនេះខ្លួនមិនបានដឹងនោះទេ។តែទោះយ៉ាងនេះក្តីប្រជាពលរដ្ឋបានលួចបង្ហើមប្រាប់ឲ្យដឹងថា ការឆ្លងដែនតាមច្រករបៀង និងការបើកឲ្យមានល្បែងស៊ីសងមានទាំងអាប៉ោងបៀរ ពិសេសជល់មាន់នេះ មិនមែនទើបតែបើកនោះទេ ពោលគឺឡើងដុះស្លែទៅហើយ មិនឃើញសមត្ថកិច្ចណាម្នាក់អើពើឡើយ។

ទាំងនេះជាក្តីបារម្មណ៍របស់ពួកគាត់ពីសុខសុវត្ថិភាព ព្រោះថាមានល្បែងស៊ីសងតែងតែកើតមានឡើងនូវបទល្មើសផ្សេងៗ ដូចជា អំពើរចោរកម្ម អំពើរហឹងក្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ជាងនេះទៅទៀតពលរដ្ឋខ្លះចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ជំពាក់បំណុលគេជុំទិសបង្កជាបញ្ហាអសន្តិសុខជាដើម តើទាំងនេះត្រូវបន្ទោសអ្នកណា ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ បើពឹងលើមន្ត្រីថ្នាក់ក្រោមប្រហែលមិនអាចទៅរួចនោះទេ ដោយសាររយះការកន្លងមកនេះអ្នកសារព័ត៌មាន បានខលរាយការណ៍ប្រាប់អាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នរួចហើយដែរ តែពួកគាត់បានរុញឲ្យសួថ្នាក់លើទៅវិញ ម៉្យាងវិញទៀតដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រលំទៅលើថ្នាក់ដឹកនាំ បែជាខឹងគោទៅវ៉ៃរទេះទៅវិញ។

ជុំវិញបញ្ហាខាងលើនេះដែរបើតាមប្រភព័ត៌មាន បានឲ្យដឹងថា ជនជាតិវៀតណាមចូលមកតាមច្រករបៀង និងការបើកឲ្យលេងបនល្បែងស៊ីសងខាងលើនេះបានដោយរលូន ក៏ព្រោះតែមានមេការម្នាក់ឈ្មោះ តី ជាអ្នកមើលការខុសត្រូវ និងសែនព្រេនឲ្យអ្នកពាក់ព័ន្ធទាំងអស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.