ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា

ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រមសីលធម៌សំរាប់អ្នកសារព័ត៌មានកម្ពុជា

​​​​​កែប្រែ

  • ការរើសអើង

– អ្នកសារព័ត៌មានត្រូវគោរព និងអនុវត្តតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការ លុបបំបាត់រាល់ទំរង់នៃការរើសអើង ប្រកាន់ពូជសាសន៏ សាសនា និងបញ្ហាភេទ។ – អ្នកសារព័ត៌មានត្រូវជៀសវាងការប្រើពាក្យរិះគន់ ឬ សេចក្តីបញ្ជាក់ដែលធ្វើអោយមានគ្រោះថ្នាក់ដល់ ពូជសាសន៏ ពណ៌សំប្បុរ សាសនា យេនឌ័រ ភេទ របស់បុគ្គល ឬ ធ្វើអោយមានគ្រោះថ្នាក់ដល់ជនពិការ ឬ អ្នកដែលមានជម្ងឺផ្លូវកាយ និងផ្លូវចិត្ត។ – អ្នកសារព័ត៌មានត្រូវចៀសវាងការស្អប់ បុរេវិនិច្ឆ័យ អាកប្បកិរិយាមើលងាយ និងការប្រកាន់ពូជសាសន៏ យេនឌ័រ ភេទ ភាសា សាសនា នយោបាយ ពិការរាងកាយ ពិការស្មារតី ឬ អ្វីផ្សេងៗទៀតរបស់សារវតា សង្គម។ – សេចក្តីលំអិត ពូជសាសន៏ ពណ៌សំប្បុរ សាសនា ភេទ ជម្ងឺផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គល ឬ ជនពិការ ត្រូវជៀសវាងមិនត្រូវលើកទ្បើងទេ លុះត្រាតែលក្ខណ:ទាំងនោះវាទាក់ទងទៅនឹងសំណុំរឿង។

  • ការញុះញង់

– មិនត្រូវផ្សព្វផ្សាយនូវព័ត៌មានណាដែលបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល ឬ បំភ្លៃសភាពការណ៏ផ្សេងៗ ខុសពីការពិត ដែលនាំអោយមានការចលាចលសង្គម និង ប្រទេសជាតិ។ – អ្នកសារព័ត៌មានត្រូវចាត់ទុកថាមានកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ ចំពោះការប្រើពាក្យអសុរស មួលបង្កាច់ និងការចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំងការក្រទ្បៃព្រឹត្តិការណ៏ផ្ទុយពីការពិត។

  • ការសូកប៉ាន់

– អ្នកសារព័ត៌មានមិនត្រូវទទួលយកការផ្គាប់ផ្គុន ឬ ការតម្រូវចិត្តណាមួយដែលនាំឲ្យអាប់ឱនប៉ះពាល់ ដល់កិត្តិយសវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទ្បើយ។ – ហាមដាច់ខាតមិនត្រូវទទួលយកនូវសំណូកសូកប៉ាន់ ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតដែល បណ្តាលអោយសាធារណជនមានការយល់ខុស។ – អ្នកសារព័ត៌មានត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំអោយប្រទេសជាតិធ្លាក់ ទៅក្នុងគ្រោះមហន្តរាយ។

  • ប្រពៃណីជាតិ

– អ្នកសារព័ត៌មាន ត្រូវគោរពប្រពៃណីទំនៀមទំលាប់ល្អ របស់សង្គមជាតិ។ – ត្រូវរក្សានូវអត្តសញ្ញាណ សាសនា ប្រពៃណី និង វប្បធម៌ជាតិ ដែលកំពុងធ្វើអោយមានការឱនថយ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ – មិនត្រូវផ្សព្វផ្សាយរូបភាពអាសអាភាស រូបភាពសោកនាកម្មដោយមិនបិទបាំង និង អត្ថបទដែលធ្វើ ឲ្យប៉ះពាល់ដល់ប្រពៃណីល្អរបស់ជាតិ។

  • ការរាយការណ៏ពីអំពើឧក្រិដ្ឋកម្ម

– សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ឬ តុលាការមិនទាន់ វិនិច្ឆ័យត្រូវបានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះ។ – នៅពេលរាយការណ៏ពីអំពើឃាតកម្ម គប្បីត្រូវយកចិត្តទុកដាក់ដើម្បីចៀសវាងនូវការផ្សាយលំអិតពីវិធី ដែលប្រើប្រាស់ក្នុងការសំលាប់ណាមួយហួសហេតុ។ – អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនោះឡើយ។ – សាច់ញាតិ ឬ មិត្តភ័ក្តិ របស់អ្នកដែលត្រូវបានចោទប្រកាន់ ឬ កាត់ទោសពីបទឧក្រិដ្ឋ ជាទូទៅមិនត្រូវ បង្ហាញអត្តសញ្ញាណ ដោយគ្មានការយល់ព្រមពីពួកគេទ្បើយ លុះត្រាតែពួកគេជាអ្នកជាប់ទាក់ទងនឹង រឿងក្តីតែម្តង។ – ត្រូវផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់សុវត្ថិភាពអ្នកដែលងាយរងគ្រោះ ជាកុមារ ជាសាក្សី ឬ ជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម។ អ្នកសារព័ត៌មាន មិនគួរទាមទារសិទ្ធិក្នុងការរាយការណ៏ ដែលត្រឹមត្រូវ តាមច្បាប់នោះទេ។ – ប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបង្ហាញអត្តសញ្ញាណជនរងគ្រោះដោយការរំលោភផ្លូវភេទ និងជនសង្ស័យមិន គ្រប់អាយុ ឬ ផ្សព្វផ្សាយនូវអ្វី ដែលរួមចំណែកក្នុងការធ្វើអោយស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះ លុះត្រាតែមានហេតុផលស្របច្បាប់ ។ – អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬ អំពើហិង្សាលើរាងកាយ និងអំពើហិង្សានៃការរួមភេទនោះទេ។

សេចក្តីព្រាងក្រមសីលធម៌រួមខាងលើនេះ រៀបចំដោយៈ ក្រុមការងារសារព័ត៌មានកម្ពុជា ដែលរួមមាន តំណាងមកពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិប តេយ្យ (KJD) សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព (CPAL) សមាគមសារព័ត៌មានឃ្លាំមើលកម្ពុជា (CWJA) សហភាពអ្នកកាសែតឯករាជ្យ (IJU) សមាគមអ្នកសារព័ត៌មានអព្យាក្រិតប្រជាធិបតេយ្យ (CNJF) សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា (CINJA) និង វេទិកាអង្គការព័ត៌មានកម្ពុជាស្តីពី “បរិស្ថាន” (CMFE)។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.